Michelin គ្រោងផលិតកង់ឡានគ្មានខ្យល់នៅឆ្នាំ២០២៤
Michelin កំពុងធ្វើការជាមួយក្រុមហ៊ុន General Motors (GM) លើសំបកកង់មិនប្រើខ្យល់ដែលមានឈ្មោះថា Unique Puncture-proof Tire System…
Michelin កំពុងធ្វើការជាមួយក្រុមហ៊ុន General Motors (GM) លើសំបកកង់មិនប្រើខ្យល់ដែលមានឈ្មោះថា Unique Puncture-proof Tire System…
Michelin កំពុងធ្វើការជាមួយក្រុមហ៊ុន General Motors (GM) លើសំបកកង់មិនប្រើខ្យល់ដែលមានឈ្មោះថា Unique Puncture-proof Tire System (Uptis)។ វាអាចនឹងត្រូវបានគេដាក់ផលិតនៅឆ្នាំ២០២៤។
នៅពេលនេះ គម្រូបឋមសំបកកង់ Uptis កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើរថយន្ត Chevrolet Bolt និង បើកបរក្នុងស្ថានភាពកំណត់ជាក់លាក់មួយ។ គេអាចនឹងដាក់ឱ្យបើកក្នុងស្ថានភាពផ្លូវទូទៅ នៅចុងឆ្នាំនេះ។
ហេតុអ្វីបានជា Michelin នឹកឃើញបង្កើតសំបកកង់រថយន្តមិនប្រើខ្យល់? នេះក៏ដោយសារតែ វាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយមិនចាំបាច់ខ្លាចធ្លាយកង់មុតដែកគោល និង ប្រថុយខ្ពស់ពេលកំពុងបើកបរ។ វាក៏ជួយឱ្យម្ចាស់រថយន្តមិនចាំបាច់ចំណាយច្រើនដងលើការថែរក្សាកង់រថយន្ត។
ក្រៅពីការផ្តល់ភាពងាយស្រួលចិត្តក្នុងការមិនភ័យពីការធ្លាយកង់ វាក៏អាចជួយដល់បរិស្ថានផងដែរ។ បើតាមក្រុមហ៊ុន Michelin បានឱ្យដឹងថា ប្រហែលជា២០%នៃសំបកកង់រថយន្ត (២០០លាន) មានការផ្ទុះបែកជារាងរាល់ឆ្នាំ ហើយក៏សឹករិចរឹលលឿនពេលដែលអ្នកបើកមិនសូវយកចិត្តទុកដាក់។ ព្រោះតែបែបនេះ ការប្រើប្រាស់សំបកកង់មិនប្រើខ្យល់ អាចជួយកុំឱ្យមានការផលិតសំបកកង់ច្រើនពេក ហើយក៏កាត់បន្ថយការយកសំបកកង់ទៅដុតបំផ្លាញចោល ដែលនាំឱ្យបំពុលដល់បរិស្ថានដែរ។
នៅពេល សំបកកង់មិនប្រើខ្យល់ Uptis គ្រាន់តែជាគម្រូបឋមប៉ុណ្ណោះ។ តែ Michelin និង GM សង្ឃឹមថានឹងអាចដាក់ផលិតនៅឆ្នាំ២០២៤ ជាមួយនឹងភាពរលូនទៅមុខល្អ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ