ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់ភ្លាម! ក្រុមហ៊ុន Apple ណែនាំអ្នកប្រើប្រាស់កុំឱ្យសម្ងួត iPhone ក.ប់ក្នុងអង្ករ

2 ខែ មុន

សហរដ្ឋអាម៉េរិក ៖ ក្រុមហ៊ុន Apple បានណែនាំថា ប្រសិនបើ iPhone អ្នកសើម សូមកុំសម្ងួតដោយ

0:00
0:00

សហរដ្ឋអាម៉េរិក ៖ ក្រុមហ៊ុន Apple បានណែនាំថា ប្រសិនបើ iPhone អ្នកសើម សូមកុំសម្ងួតដោយការកប់ក្នុងអង្ករ បើទោះបីជាវិធីសាស្ដ្រនេះមានប្រជាប្រិយភាពក៏ដោយ ក៏អ្នកជំនាញបានព្រមានយូរមកហើយជាមួយការធ្វើតែស្តដែលបង្ហាញថា គ្មានប្រសិទ្ធភាព ហើយឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកបានចេញផ្សាយការណែនាំដល់អ្នកប្រើប្រាស់ថា ការធ្វើបែបនេះ អាចបណ្ដាលឱ្យភាគល្អិតតូចៗនៃគ្រាប់អង្ករបំផ្លាញ iPhone របស់អ្នក។

ប្រភពពី BBC ដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ បានរាយការណ៍ថា ក្រុមហ៊ុន Apple បានណែនាំថា អ្នកប្រើប្រាស់គួរជូតផ្តិតយកទឹកចេញដោយថ្នមៗ ដោយដាក់រន្ធភ្ជាប់ទូរសព្ទចុះក្រោម បន្ទាប់មកទុកទូរសព្ទឱ្យស្ងួត នៅកន្លែងស្ងួតដែលមានលំហូរខ្យល់ដូចជា បង្អួច ជាដើម។

ក្រៅពីហាមឃាត់ដាក់ការកប់ក្នុងអង្ករ ក្រុមហ៊ុនក៏បានណែនាំអ្នកប្រើប្រាស់ជៀសវាងការសម្ងួតទូរសព្ទសើម ដោយប្រើប្រាស់ប្រភពកំដៅខាងក្រៅ ឬ ខ្យល់បង្ហាប់ ដូចជា ម៉ាស៊ីនផ្លុំសម្ងួតសក់ ជាដើម។

ក្រុមហ៊ុនក៏បានហាមឃាត់អ្នកប្រើប្រាស់ពីការព្យាយាមបញ្ចូលវត្ថុទន់ដូចជា សំឡីត្បារត្រចៀក ឬក្រដាសអនាម័យចូលទៅក្នុងទូរសព្ទពួកគេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនណែនាំអ្នកប្រើប្រាស់ទុកទូរសព្ទពួកគេនៅកន្លែងស្ងួតជាមួយនឹងលំហូរខ្យល់រហូតដល់ស្ងួត មុនពេលភ្ជាប់ទូរសព្ទទៅនឹងឆ្នាំងសាកវិញ។ ដូចដែលគេហទំព័រ MacWorld ដែលបានបង្ហាញឯកសារជំនួយថ្មីលើកដំបូងលើការចំណាំ ការផ្លាស់ប្ដូរការរចនាស្មាតហ្វូន ដែលមានន័យថា ការណែនាំទាំងអស់មិនចាំបាច់កែប្រែសម្រាប់អនាគត ដោយសារតែឧបករណ៍ជំនាន់ក្រោយ កាន់តែមានសមត្ថភាពខ្ពស់ទប់ទល់នឹងការសើម។

ជាក់ស្តែង រាល់ឧបករណ៍ Apple ចាប់ពី iPhone 12 ឡើងទៅ អាចទប់ទល់នឹងការពន្លិចចូលក្នុងទឹកបានដល់ជម្រៅ៦ម៉ែត្រ រហូតដល់រយៈពេលកន្លះម៉ោង។ ប៉ុន្តែទោះយ៉ាងណា ជាមួយនឹងសម្ពាធតម្លៃនៃការរស់នៅ ការណែនាំបែបនេះ ទំនងជាមើលឃើញថា អ្នកប្រើប្រាស់ជាច្រើននឹងត្រូវការដំបូន្មានអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនគួរធ្វើជាមួយនឹងស្មាតហ្វូន៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ