ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រើរថយន្តអគ្គិសនីមានសន្ទុះខ្លាំងក្នុងឆ្នាំកន្លងមក

8 ម៉ោង មុន

ខណៈ​ដែល​ស្ថានីយ​បញ្ចូល​អគ្គិសនី មាន​ត្រឹមតែ​២១​កន្លែង កម្ពុជា​អាច​ទទួល​កំណើន​រថយន្ត​អគ្គិសនី​រហូត​ដល់​ជាង​២.២០០​គ្រឿង កើនឡើង​រហូត​ដល់​៦២០​ភាគរយ ។ ពាក់ព័ន្ធ​នឹង​កំណើន​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ បាន​រាយការណ៍​ថា ការ​ចុះបញ្ជី​រថយន្ត​អគ្គិសនី កាលពី​ឆ្នាំ​២០២៤…

ខណៈ​ដែល​ស្ថានីយ​បញ្ចូល​អគ្គិសនី មាន​ត្រឹមតែ​២១​កន្លែង កម្ពុជា​អាច​ទទួល​កំណើន​រថយន្ត​អគ្គិសនី​រហូត​ដល់​ជាង​២.២០០​គ្រឿង កើនឡើង​រហូត​ដល់​៦២០​ភាគរយ ។

ពាក់ព័ន្ធ​នឹង​កំណើន​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ បាន​រាយការណ៍​ថា ការ​ចុះបញ្ជី​រថយន្ត​អគ្គិសនី កាលពី​ឆ្នាំ​២០២៤ បាន​ស្ទុះ​ឡើង​ខ្លាំង​បំផុត ។

ពាក់ព័ន្ធ​នឹង​ស្ថិតិ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ប្រទេស កម្ពុជា​បាន​ចុះបញ្ជី​រថយន្ត​អគ្គិសនី សរុប​ចំនួន​២.២៥៣​គ្រឿង ក្នុង​ឆ្នាំ​២០២៤ ខណៈ​ដែល​កាលពី​ឆ្នាំ​២០២៣ គឺ​មាន​ត្រឹមតែ​៣១៣​គ្រឿង​ប៉ុណ្ណោះ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ម៉ាក​រថយន្ត​អគ្គិសនី​ដែល​ពេញ​និយម​បំផុត​នៅ​ពេល​នេះ គឺ​រថយន្ត​មក​ពី​ក្រុមហ៊ុន BYD របស់​ចិន ក្រុមហ៊ុន Toyota របស់​ជប៉ុន និង Tesla របស់​អា​មេ​រិ​ក និង​បណ្តា​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ។

លោក សម រម​នា ជា​ពលរដ្ឋ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​ឥឡូវ​មិនមែន​ដូច​ជា រថយន្ត​អគ្គិសនី​ដែល​មាន​ផ្នត់គំនិត​ដូច​ជា ឡាន​បញ្ជា​របស់​ក្មេង​លេង​នោះ​ទេ ។ វា​មាន​រាង​ស្អាត ហើយ​ជា​ទូទៅ គឺ​ទំនើប​អាច​ប្រើប្រាស់​បាន​ដូច​ជា រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​ទូទៅ​ដែរ ។

លោក​បាន​បន្ត​ថា «​ឥឡូវនេះ ទោះបីជា​ខ្ញុំ​នៅ​ជិះឡាន​ចាក់​សាំង​មែន ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​បើសិនជា​មាន​កន្លែង​សាក​អគ្គិសនី​នេះ​ច្រើន​ខ្ញុំ​ក៏​នឹង​ជិះឡាន​អគ្គិសនី​ដែរ ពីព្រោះ​វា​ធូរ​ការ​ចំណាយ​ច្រើន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ