ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមគ្រោងហាមកុមារអាយុក្រោម ១៦ឆ្នាំ បង្ហោះ និងបញ្ចេញមតិលើបណ្ដាញសង្គម

1 ថ្ងៃ មុន

ទីក្រុងហាណូយ៖​ រដ្ឋាភិបាលវៀតណាមកំពុងពិចារណាវិសោធនកម្មបទប្បញ្ញត្តិថ្មី ដែលនឹង ​ហាមកុមារអាយុក្រោម ១៦ឆ្នាំ បង្ហោះខ្លឹមសារ បញ្ចេញមតិ ចែករំលែក ឬបញ្ចេញប្រតិកម្ម ​លើបណ្ដាញសង្គម​ ដោយអនុញ្ញាតឱ្យពួកគេ ​មើលខ្លឹមសារបានតែប៉ុណ្ណោះ​។ គណនីរបស់កុមារត្រូវចុះឈ្មោះក្រោមឈ្មោះឪពុកម្តាយ ឬអាណាព្យាបាល ដែលមានភារកិច្ចត្រួតពិនិត្យការប្រើប្រាស់ និងរយៈពេលប្រើប្រាស់បណ្ដាញសង្គម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី២៥ ខែកក្កដានេះ។

សេចក្តីព្រាងនេះក៏តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមកំណត់ការការពារឯកជនភាពកម្រិតខ្ពស់បំផុតសម្រាប់គណនីកុមារ ប្រើប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កំណត់អាយុអ្នកប្រើ បិទខ្ទប់ខ្លឹមសារគ្រោះថ្នាក់ និងសហការជាមួយអាជ្ញាធរនៅពេលរកឃើញករណីរំលោភបំពានលើកុមារតាមអ៊ីនធឺណិត។

ទោះជាយ៉ាងណា ក្រុមហ៊ុន ​Meta​ និង ​TikTok​ បានជំទាស់នឹងសំណើនេះ ដោយលើកឡើងថា ការហាមឃាត់ទាំងស្រុងអាចធ្វើឱ្យកុមារត្រូវបានកាត់ផ្តាច់ពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយភាពច្នៃប្រឌិត និងធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាពិបាកកំណត់អត្តសញ្ញាណគណនីរបស់កុមារ។ ក្រុមហ៊ុនទាំងពីរស្នើឱ្យពង្រឹងការត្រួតពិនិត្យដោយឪពុកម្តាយ និងប្រើបច្ចេកវិទ្យាការពារកុមារ ជំនួសការហាមឃាត់ទាំងស្រុង៕