Microsoft វ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោក
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Microsoft កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានវ៉ាដាច់ក្រុមហ៊ុន
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Microsoft កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានវ៉ាដាច់ក្រុមហ៊ុន
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Microsoft កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានវ៉ាដាច់ក្រុមហ៊ុន Apple ដើម្បីក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតរបស់ពិភពលោកជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានចាប់ផ្តើមធ្លាក់ចុះក្នុងឆ្នាំនេះ លើការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាតម្រូវការ។
ភាគហ៊ុនក្រុមហ៊ុន Microsoft បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំមុន ដោយសារការនាំមុខដំបូងដែលក្រុមហ៊ុនមួយនេះបានចាប់យកបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិត តាមរយៈការវិនិយោគនៅក្នុងក្រុមហ៊ុន ChatGPT ដែលជាអ្នកបង្កើត OpenAI ។
ភាគហ៊ុនក្រុមហ៊ុន Microsoft បានបិទខ្ពស់ជាង ០.៥% ដែលផ្តល់នូវតម្លៃទីផ្សារចំនួន ២.៨៥៩ទ្រីលានដុល្លារអាមេរិក ពោលកើនឡើងដល់ទៅ ២% ហើយឥឡូវនេះ តម្លៃក្រុមហ៊ុន Microsoft បានកើនឡើងដល់ ២.៩០៣ទ្រីលានដុល្លារ។ ចំណែកភាគហ៊ុនក្រុមហ៊ុន Apple បានធ្លាក់ចុះ ០.៣% ហើយតម្លៃក្រុមហ៊ុនមានចំនួនត្រឹមតែ ២.៨៨៦ទ្រីលានដុល្លារ ខណៈដែលទាំង Microsoft និង Apple បានឈរនៅលំដាប់កំពូលក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។
អ្នកជំនាញអះអាងថា ជារឿងជៀសមិនរួចនោះទេដែល Microsoft នឹងវ៉ាដាច់ Apple ចាប់តាំងពី Microsoft កំពុងរីកចម្រើនយ៉ាងខ្លាំង និងមានអត្ថប្រយោជន៍កាន់តែច្រើនពីបដិវត្តន៍ AI ជំនាន់ថ្មី។ ក្រុមហ៊ុន Microsoft បានដាក់បញ្ចូលបច្ចេកវិទ្យា OpenAI នៅទូទាំងកម្មវិធីផលិតភាពរបស់ខ្លួន ដែលជាការផ្លាស់ប្តូរជួយជំរុញឱ្យមានការងើបឡើងវិញក្នុងអាជីវកម្ម Cloud Computing របស់ខ្លួនក្នុងត្រីមាសចាប់ពីខែកក្កដារហូតដល់ខែកញ្ញា ឆ្នាំ២០២៣។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Apple បាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការ ដោយរួមទាំង iPhone ដែលជាឧបករណ៍បង្កើតសាច់ប្រាក់ដ៏ធំបំផុតរបស់ខ្លួន។ តម្រូវការនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំមួយបានធ្លាក់ចុះ ខណៈសេដ្ឋកិច្ចប្រទេសចិនមានការងើបឡើងវិញយឺតបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ បូករួមនឹងការប្រកួតប្រជែងខ្លាំងពីគូប្រជែងម្ចាស់ស្រុកគឺក្រុមហ៊ុន Huawei។
ក្រុមហ៊ុន Microsoft ធ្លាប់នាំមុខលើក្រុមហ៊ុន Apple ដើម្បីក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើពិភពលោកមួយនៅក្នុងឆ្នាំ ២០១៨ រួមទាំងឆ្នាំ ២០២១ នៅពេលមានការព្រួយបារម្ភអំពីកង្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ដែលជំរុញដោយវិបត្តិកូវីដ-១៩ ដែលបានប៉ះពាល់ដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ