ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ជប៉ុន​គ្រោង​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​គ្មាន​មនុស្ស​បើក ​នៅ​ឆ្នាំ២០២៨

2 អាទិត្យ មុន

ប្រទេស​ជប៉ុន ៖ ទៅ​លេង​ប្រទេស​ជប៉ុន​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត អ្នក​ប្រហែលជា​នឹង​ភ្ញាក់ផ្អើល​ខ្លាំង ដែល​រថភ្លើង​ដំណើរការ​ដោយ​គ្មាន​អ្នកបើកបរ ខណៈ​ដែល​កាលពី​ស​ប្តា​ហ៍​មុន​ក្រុមហ៊ុន​ផ្លូវដែក​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជប៉ុន East Japan Railway បាន​ប្រកាស​ថា…

ប្រទេស​ជប៉ុន ៖ ទៅ​លេង​ប្រទេស​ជប៉ុន​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត អ្នក​ប្រហែលជា​នឹង​ភ្ញាក់ផ្អើល​ខ្លាំង ដែល​រថភ្លើង​ដំណើរការ​ដោយ​គ្មាន​អ្នកបើកបរ ខណៈ​ដែល​កាលពី​ស​ប្តា​ហ៍​មុន​ក្រុមហ៊ុន​ផ្លូវដែក​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជប៉ុន East Japan Railway បាន​ប្រកាស​ថា ខ្លួន​នឹង​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​គ្មាន​អ្នកបើកបរ​នៅ​ឆ្នាំ ២០២៨​។

សារព័ត៌មាន​ក្នុងស្រុក Japan Times បានឱ្យ​ដឹង​ថា ក្រុមហ៊ុន East Japan Railway ឬ JR East បាន​បញ្ជាក់​ថា ខ្លួន​នឹង​ដំណើរការ​រថភ្លើង​ស្វ័យប្រវត្តិ​អម​ជាមួយ​អ្នកបើកបរ​ម្នាក់ ដើម្បី​គ្រប់គ្រង​រថភ្លើង​នៅ​ពេល​ជួយ​គ្រាអាសន្ន សម្រាប់​ខ្សែ​រថភ្លើង​ល្បឿន​លឿន Joetsu Shinkansen រវាង​ស្ថានីយ៍​ទីក្រុង​តូ​ក្យូ និង​ស្ថានីយ៍​ទីក្រុង​នី​ហ្គា​តា ដោយ​រំពឹង​ថា​នឹង​ក្លាយជា​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​ដំណើរការ​ដោយ​គ្មាន​អ្នកបើកបរ​។ ហើយ​ក្រុមហ៊ុន​នឹង​ធ្វើ​ស្វ័យប្រវត្តិកម្ម​បន្តបន្ទាប់ ដើម្បី​អនុញ្ញាត​ឱ្យ​រថភ្លើង​ដំណើរការ​ស្វ័យប្រវត្តិ ឬ​គ្មាន​អ្នកបើកបរ​ពេញលេញ​តែ​ម្តង នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ២០៣០​។

គម្រោង​នេះ​ស្រប​តាម​ចក្ខុវិស័យ​ផ្លាស់​ប្តូរ​សម្រាប់​ឆ្នាំ ២០២៧ របស់​ក្រុមហ៊ុន​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា «​តាម​រយៈ​ការ​សម្រេច​បាន​នូវ​រថភ្លើង​ដំណើរការ​ដោយ​គ្មាន​អ្នកបើកបរ និង​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​ផ្លូវដែក​ទៅ​ជា​ប្រព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព យើង​នឹង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​បរិយាកាស​សង្គម​ដូច​ជា ការ​ថយ​ចុះ​ចំនួន​ប្រជាជន និង​កង្វះខាត​កម្លាំង​ពលកម្ម​»​។

ល្បឿន​អតិបរមា​របស់​រថភ្លើង​ល្បឿន​លឿន​លើ​ខ្សែ​រត់ Joetsu Shinkansen មាន​ល្បឿន ២៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ប៉ុន្តែ​លើ​ខ្សែ​រត់​ផ្សេង​ទៀត អាច​រត់​ល្បឿន​រហូត​ដល់ ៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ឬ​លឿន​ជាង​នេះ​។ ប្រទេស​ជប៉ុន​ដែល​មាន​ចំនួន​ប្រជាជន​ធ្លាក់​ចុះ គឺជា​ប្រទេស​ចំណាស់​ជាងគេ​ទី​២​របស់​ពិភពលោក កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​រួច​ហើយ​នៅ​ក្នុង​វិស័យ​ជា​ច្រើន​របស់​ខ្លួន​៕ (​ប្រភព ៖ AFP, Asia News Network និង VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ