ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Honda នឹងបញ្ចប់ការផលិតម៉ូតូ Super Cub 50 ត្រឹមខែឧសភា ឆ្នាំក្រោយ

1 ខែ មុន

ប្រទេសជប៉ុន ៖ ក្រុមហ៊ុន Honda Motor Co. នឹងបញ្ចប់ការផលិតម៉ូតូ Super Cub 50ដែលជាម៉ូដែលដ៏ល្បីរបស់ខ្លួន…

ប្រទេសជប៉ុន ៖ ក្រុមហ៊ុន Honda Motor Co. នឹងបញ្ចប់ការផលិតម៉ូតូ Super Cub 50ដែលជាម៉ូដែលដ៏ល្បីរបស់ខ្លួន នៅត្រឹមខែឧសភា ឆ្នាំ ២០២៥ ពោលមុនពេលការណែនាំស្តង់ដារនៃការបំភាយយានយន្តដ៏តឹងរ៉ឹង នៅក្នុងប្រទេសជប៉ុន នៅចុងឆ្នាំនោះ។

បើតាមប្រភពពីសារព័ត៌មានក្យូដូ (Kyodo News) កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានឱ្យដឹងថា ក្រុមហ៊ុន Honda នឹងចាប់ផ្តើមម៉ូតូ Super Cub កម្លាំងម៉ាស៊ីន 50 cc ម៉ូដែលចុងក្រោយរបស់ខ្លួន ឬ Final Edition នៅថ្ងៃទី១២ ខែធ្នូ ក្នុងតម្លៃលក់រាយ ២៩៧,០០០យ៉េន ស្មើនឹង ១,៩៥០ដុល្លារអាមេរិក។ ក្រុមហ៊ុនផលិតយានយន្តខ្នាតយក្សរបស់ប្រទេសជប៉ុនមួយនេះ នឹងទទួលការបញ្ជាទិញនៅចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ជាមួយចំនួនលក់ត្រូវបានកំណត់ត្រឹម ២ពាន់គ្រឿង ប៉ុន្តែវាអាចនឹងពន្យាររយៈពេលលើការបញ្ជាទិញ អាស្រ័យលើតម្រូវការ។

យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានក្យូដូរបស់ជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនបានបញ្ជាក់ថា ការផលិតម៉ូតូ Super Cub 110 កម្លាំងម៉ាស៊ីន 110 cc នឹងនៅតែបន្ត។

ក្រុមហ៊ុន Honda ដែលកាន់កាប់ចំណែកទីផ្សារធំបំផុតនៃម៉ូតូកម្លាំងម៉ាស៊ីន 50 cc ឬតូចជាងនេះបានសម្រេចចិត្តថា ការផលិតនឹងពិបាករក្សាម៉ូតូក្នុងតម្លៃលក់សមរម្យ ប្រសិនបើក្រុមហ៊ុនអនុវត្តការផ្លាស់ប្តូរចាំបាច់ ដើម្បីគោរពតាមបទប្បញ្ញត្តិថ្មី ដែលគ្រោងនេងចូលជាធរមាននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។

សូមជម្រាបថា ក្រុមហ៊ុន Honda បានចាប់ផ្តើមផលិតម៉ូតូម៉ូដែល Super Cub នៅក្នុងឆ្នាំ ១៩៥៨ ហើយចាប់តាំងពីពេលនោះ ការផលិតបានកើនឡើងច្រើនជាង ១០០លានគ្រឿង ដើម្បីធ្វើឱ្យម៉ូដែល Super Cub ក្លាយជាម៉ូតូផលិតច្រើនជាងគេលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការលក់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងតម្រូវការសម្រាប់កង់ និងម៉ូតូអគ្គិសនី ជាពិសេស Scooter។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុន Honda ក៏គ្រោងនឹងបញ្ចប់ការផលិតម៉ូតូម៉ូដែលផ្សេងទៀត ដែលមានកម្លាំងម៉ាស៊ីន 50 cc ឬតូចជាងនេះ នៅខែតុលា ឆ្នាំ ២០២៥ ហើយនឹងបង្កើនការផលិតម៉ូតូអគ្គិសនីជំនួសវិញ៕ ប្រភព ៖ Kyodo News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ