ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! ល្បិ.ច​ឆបោ.ក​ប្រាក់​ថ្មី តាម​រយៈ​ការបញ្ជា​ទូរស័ព្ទ​ពី​ចម្ងាយ (Wireless Paring)

2 អាទិត្យ មុន

​រាជធានី​ភ្នំពេញ​ ៖ ​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៃ​អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជា​ពល រដ្ឋ​សូម​ប្រុង​ប្រយ័ត្ន ចាញ់ល្បិច​ឆបោក​ប្រាក់​ថ្មី តាម​រយៈ​ការ…

​រាជធានី​ភ្នំពេញ​ ៖ ​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៃ​អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជា​ពល រដ្ឋ​សូម​ប្រុង​ប្រយ័ត្ន ចាញ់ល្បិច​ឆបោក​ប្រាក់​ថ្មី តាម​រយៈ​ការ បញ្ជា​ទូរស័ព្ទ​ពី​ចម្ងាយ (Wireless Paring) ។​

​ការ​អំពាវនាវ​នេះ​របស់​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៃ​អគ្គនាយក ដ្ឋា​ន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ​កាលពី​ពេល ថ្មី​ៗ​មកនេះ បាន​ទទួល​ពាក្យបណ្តឹង​និង​សេចក្តីរាយការណ៍​ជា​ច្រើន​ករណី​ពាក់ព័ន្ធ​ល្បិច​ឆបោក​ថ្មី ដោយ​ប្រើប្រាស់​វិ ធី​សាស្ត្រ​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) លើ​បច្ចេកទេស​បញ្ជា ទូរស័ព្ទ​ពី​ចម្ងាយ (Wireless Pairing) និង​ធ្វើការ​លួច​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​ចល័ត (Mobile Banking) របស់​ជន​រង​គ្រោះ​។​

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នា​ល្ងាច​ថ្ងៃ ទី​១៨ កញ្ញា ឆ្នាំ​២០២៤​បាន​លើក​ឡើង​ថា វិធីសាស្ត្រ​ជ្រៀតចូល និង​ឆបោក​៖

១-​ឧក្រិដ្ឋជន​ធ្វើការ​ប្រមែប្រមូល​ព័ត៌មាន និង​សាវតា​ជន​រង​គ្រោះ (​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​) ។​

២-​ឧក្រិដ្ឋជន​ធ្វើការ​លួច​ភ្ជាប់​បណ្តាញ (WiFi) របស់​ជន​រង​គ្រោះ ។​

៣-​ធ្វើការ​ទូរស័ព្ទ​មក កាន់​លេខ​ជន​រង​គ្រោះ ដោយ​បន្លំ​ខ្លួន​ជា​អ្នក​ផ្តល់​សេវា​ចាំបាច់​ផ្សេង​ៗ (​តួយ៉ាង​សេវា​ផ្គត់ផ្គង់​ទឹក ឬ​ភ្លើងអគ្គិសនី​) ដោយ​ណែនាំ​ជន​រង​គ្រោះ​ដំឡើង​កម្មវិធី និង​របៀប ភ្ជាប់​មុខងារ​បង់ថ្លៃ​សេវា​តាម​អ៊ីនធឺណិត ។​

៤-​អំឡុង​ពេល​ណែនាំ ឧក្រិដ្ឋជន​បានឱ្យ​ជន​រង គ្រោះ​បើក​ដំណើរការ «Developer Mode» បើក​ជម្រើស «Wireless Debugging» និង​ធ្វើការ​ភ្ជាប់​ទូរស័ព្ទ​ជន​រង​គ្រោះ​ទៅ​កាន់​ម៉ាស៊ីន​កុំព្យូទ័រ​ឧក្រិដ្ឋជន «Paring Device» ។​

៥-​ឧក្រិដ្ឋជន​ប្រើប្រាស់​កម្មវិធី​ជំនួយ​ធ្វើការ​បញ្ជា​កម្មវិធី​ធនាគារ​ចល័ត (Mobile Banking) របស់​ជន​រង​គ្រោះ និង​លួច​ផ្ទេរ​ប្រាក់​ចេញ​ទៅ​គណនី​ធនាគារ​ផ្សេង​ទៀត​។

​ជាមួយ​គ្នា​នោះ​ដែរ​ អគ្គ​នាយ​ក​ដ្ឋា​ន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បន្ដ​ថា ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ចំពោះ​បុគ្គល ដែល​បាន​ទាក់ទង​ពី​ការ​ផ្តល់​សេវា​តាម​ស្ថាប័នរដ្ឋ ឬ​ឯកជន​នានា តាម​វិធីសាស្ត្រ ដូច​ជា​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អ្នក​ផ្គត់ផ្គង់​សេវា​ឱ្យ​បាន​ច្បាស់លាស់​មុន​ស​ម្រ​ច​ធ្វេ​ី​តាម​ការ​ណែនាំ​ផ្សេង​ៗ, ដាក់​ប្រព័ន្ធ​ការពារ​គណនី (​រួម​មាន​៖ 2FA លេខ​កូដ​រាល់​ប្រតិបត្តិការ កំណត់​ចំនួន​ទឹក ប្រាក់​នៃ​ប្រតិបត្តិការ​, ពិនិត្យ​សមតុល្យ និង​កំណត់​ត្រា​ប្រើប្រាស់​គណនី​ធនាគារ​ជា​ប្រចាំ ករណី​មានការ​សង្ស័យ​ណាមួយ ត្រូវ​ទាក់ទង​ទៅ​កាន់​ធនាគារ​ជា​បន្ទាន់​។

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​បញ្ជាក់​ថា «​សូម​ធ្វើ​រាយការណ៍ ឬ​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ជំនាញ ករណី​លោក​អ្នក មាន​ជួប​ប្រទះ​ការ​ចាញ់បោក​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ