ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តុំរូបភាពកំប្លែងៗ ដែលអ្នកលេងអ៊ីនធឺណិតបង្ហោះ ក្រោយ Apple ទើបតែបានសម្ពោធ iPhone 16

3 អាទិត្យ មុន

(អន្តរជាតិ)៖ ក្រុមហ៊ុន Apple ទើបតែបានសម្ពោធ iPhone ស៊េរីថ្មី គឺ iPhone 16 នៅក្នុងព្រឹត្តិការណ៍…

(អន្តរជាតិ)៖ ក្រុមហ៊ុន Apple ទើបតែបានសម្ពោធ iPhone ស៊េរីថ្មី គឺ iPhone 16 នៅក្នុងព្រឹត្តិការណ៍ ‘It’s Glowtime’ នៅថ្ងៃទី០៩ ខែកញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក)។ ទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន ៤ម៉ូដែល៖ iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max កំពុងក្លាយជាចំណុចផ្តោតនៃការពិភាក្សានៅក្នុងពិភពបច្ចេកវិទ្យានាពេលនេះ។

ដូចរាល់ដង បន្ទាប់ពីបានសម្ពោធ នៅតាមបណ្តាញសង្គម ពោរពេញទៅដោយការបង្ហោះកំប្លែង និង memes នៅពេលដែលអ្នកប្រើប្រាស់បានចែករំលែកប្រតិកម្មចម្រុះរបស់ពួកគេអំពីផលិតផលថ្មីរបស់ Apple ។

មនុស្សមួយចំនួនមានការខកចិត្តដោយសារតែពួកគេសង្ឃឹមលើសពី «អេក្រង់ធំជាងគេ និងការរចនាស្តើងបំផុត»។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់មួយចំនួនបានយកចិត្តទុកដាក់ និងរំភើបចំពោះប៊ូតុងកាមេរ៉ាថ្មី។ ប៉ុន្តែទោះបីជាពេញចិត្ត ឬមិនពេញចិត្តជាមួយ iPhone 16 ថ្មីក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតក៏មានវិធីច្នៃប្រឌិតដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេផងដែរ។

ការត្អូញត្អែរទូទៅបំផុតគឺអ្នកនិយមលេងអ៊ីនធឺណេតនិយាយថាម៉ូដែល iPhone ថ្មីនេះ មិនមានការផ្លាស់ប្តូរច្រើនទេបើប្រៀបធៀបទៅនឹងម៉ូដែលចាស់ទោះបីជាស៊េរីនៃមុខងារថ្មីៗដែល Apple ណែនាំក៏ដោយ។

ទោះបីជាវាទទួលបានការសរសើរ និងការរិះគន់ជាច្រើនជារៀងរាល់ឆ្នាំក៏ដោយ ក៏វាមិនអាចប្រកែកបានថា iPhone នៅតែជាទូរស័ព្ទដែលទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក និងតែងតែជាផលិតផលស្មាតហ្វូនដែលគួរឱ្យចង់បាន ទោះបីជាតម្លៃរបស់វាមិនថោកក៏ដោយ៕ ប្រភព៖ Kenh14

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ