ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 15 Pro Max ធំបំផុតរបស់ពិភពលោក ដែលមានកម្ពស់២ម៉ែត្រ និងមានមុខងារធម្មតាដូច iPhone ពិត

2 ឆ្នាំ មុន

(អន្តរជាតិ)៖ ម្ចាស់ឆានែល YouTube ពីររូបគឺ លោក Matthew Perks (ម្ចាស់ឆានែល DIY Perks) និងលោក Arun Maini (ម្ចាស់ឆានែល MrWhoseTheBoss) បានបង្ហាញគម្រោងដ៏អស្ចារ្យមួយដោយបង្កើត iPhone 15 Pro Max ខ្នាតយក្ស។ ទូរស័ព្ទ iPhone នេះមានកម្ពស់ ៦.៧៤ហ្វីត (ប្រហែល២ម៉ែត្រ) ទម្ងន់រហូតដល់២០០គីឡូក្រាម និងទទួលបាន​កំណត់ត្រាហ្គីណេសជាផ្លូវការជាស្មាតហ្វូនធំបំផុតរបស់ពិភពលោក។

យោងតាម ​​Guinness World Records ការបំផុសគំនិតដើម្បីបង្កើត iPhone ដ៏ធំនេះជារឿងដ៏អស្ចារ្យនិងថ្មីមួយនៅក្នុងអាជីព YouTube របស់ លោក Arun Maini ដែលលោកចង់ធ្វើអ្វីពិសេស បន្ទាប់ពីជាច្រើនឆ្នាំនៃការបង្កើតមាតិកាបច្ចេកវិទ្យា គាត់មានអ្នកជាវ ១៩.៤លាននាក់ ដែលលើសពីចំនួនអ្នកតាមដាននៅលើYouTube ផ្លូវការរបស់ Apple ។

គំនិតរបស់គាត់គឺបង្កើត iPhone ដ៏ធំ និងខ្លាំងបំផុតដែលមិនធ្លាប់មាន។ Maini និង Perks បានចាប់ដៃគ្នា ទាញយកអត្ថប្រយោជន៍ពីភាពខ្លាំងផ្ទាល់ខ្លួនរបស់ពួកគេ ដូចជាការពូកែច្នៃដោយដៃ (DIY) និងការយល់ដឹងពីផលិតផលបច្ចេកវិទ្យាអ្នកប្រើប្រាស់។

ការបង្កើតនេះពួកគេ បានសម្រេចចិត្តប្រើទូរទស្សន៍ LG Signature OLED TV ទំហំ ៨៨អ៊ីញ ជាអេក្រង់ iPhone ។ ការដំឡើងបន្ទះថាច់គឺមិនងាយស្រួលទេ វាទាមទារឱ្យមានការតម្រឹមច្បាស់លាស់។ ចំណុចពិសេសមួយរបស់ iPhone 15 Pro Max យក្សនេះ ពួកគេបានទិញ Canon EOS R5 និង Sony RX10 Mark 4 ដែលមានតម្លៃជាង៣០០០ដុល្លារមកតម្លើង។

សមិទ្ធិផលនេះបានជួយ YouTubers ពីរនាក់បានបង្ហាញខ្លួននៅក្នុងសៀវភៅកំណត់ត្រាហ្គីណេស៕