ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ធំ Telegram តម្កល់​ប្រាក់​ជាង​៥​លាន​ដុល្លារ​នៅ​ក្រៅ​ឃុំ និង​មិន​អាច​ចាក​ចេញពី​ទឹកដី​បារាំង

3 ខែ មុន

ប្រទេស​បារាំង ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ព្រះរាជអាជ្ញា​ទី​ក្រុងប៉ារីស​បាន​ប្រកាស​ថា លោក…

ប្រទេស​បារាំង ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ព្រះរាជអាជ្ញា​ទី​ក្រុងប៉ារីស​បាន​ប្រកាស​ថា លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ (Pavel Durov) សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​តេ​ឡេ​ក្រាម (Telegram) ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ នៅ​ក្នុង​ប្រទេស​បារាំង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​នៅ​លើ​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​មួយ​នេះ​។ គួររំលឹកថា ទំនាក់ទំនង​រុ​ស្ស៊ី និង​បារាំង ដុ​.​ន​ដាប​កាន់តែ​ខ្លាំង ក្រោយ​ការ​ចា​.​ប់​ខ្លួន​មេ​ធំ Telegram

ប្រភព​ដដែល​បាន​បន្ត​ថា លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​ដាក់​ប្រាក់​តម្កល់​ចំនួន ៥​លាន​អឺ​រ៉ូ ដែល​ស្មើនឹង ៥.៦​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ត្រូវ​ស្ដិ​ត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​។ មិនតែប៉ុណ្ណោះ មហាសេដ្ឋី​ដើម​កំណើត​រុ​ស្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង និង​អា​រ៉ាប់​រួម​រូប​នេះ ក៏​ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលីស​បារាំង​ពីរ​ដង​មួ​យស​ប្តា​ហ៍ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទឹកដី​បារាំង​ឡើយ​។

លោក ឌូ​រ៉ូ​វ ត្រូវ​បាន​ឃុំខ្លួន​ជា​លើក​ដំបូង នៅ​ពេល​មក​ដល់​អាកាសយានដ្ឋាន Le Bourget ភាគ​ខាងជើង​ទី​ក្រុងប៉ារីស កាលពី​ថ្ងៃ​សៅរ៍​មុន ក្រោម​ដីកា​បង្គាប់​ទាក់​ទង់​បទល្មើស​ពាក់ព័ន្ធ​នឹង​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ ព្រះរាជអាជ្ញា​ក្រុងប៉ារីស​បាន​អះអាង​ថា លោក ឌូ​រ៉ូ​វ ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​លើ​បទល្មើស​ដែល​ត្រូវ​បាន​ចោទប្រកាន់ ដែល​រួម​មាន ការ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​វេទិកា​អន​ឡាញ ដែល​បណ្តាល​ឱ្យ​មានការ​បើក​ប្រតិបត្តិការ​ខុសច្បាប់​ដោយ​ក្រុម​ក្មេង​ទំនើង​។ ការ​បដិសេធ​មិន​ទាក់ទង​ជាមួយ​អាជ្ញាធរ និង ការ​បរាជ័យ​ដែល​បណ្តាល​ឱ្យ​មានការ​ចែកចាយ​រូបភាព​បំពាន​ផ្លូវភេទ​លើ​កុមារ​។

នៅ​ក្នុង​ប្រទេស​បារាំង ការ​ដាក់​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​មិន​មាន​ន័យ​ថា មាន​ពិរុទ្ធ ឬ​ចាំបាច់​នាំ​ឱ្យ​មានការ​កាត់ក្តី​នោះ​ទេ ប៉ុន្តែ​វា​បង្ហាញ​ថា ចៅក្រម​ពិចារណា​ថា តើ​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត ឬ​យ៉ាងណា?

លោក ឌូ​រ៉ូ​វ រហូត​មក​ដល់​ពេល​នេះ​មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​ជា​សាធារណៈ អំពី​ការ​វិវត្តន៍​ចុង​ក្រោយ​នៅឡើយ​ទេ​។ ខណៈ​មេធាវី​របស់​គាត់​បាន​អះអាង​ថា តេ​ឡេ​ក្រាម បាន​គោរព​តាម​គ្រប់​បទ​ប្បញ្ញត្តិ​ឌី​ជី​ថ​ល​របស់​អឺរ៉ុប ហើយ​ត្រូវ​បាន​សម្របសម្រួល​ទៅ​តាម​ស្តង់ដារ​ដូច​គ្នា​នឹង​បណ្តាញ​សង្គម​ផ្សេង​ៗ​ទៀត​។ លោក​បន្ថែម​ថា វា​ជា​រឿង​មិន​ទំនង​ទាល់តែ​សោះ​ក្នុង​ការ​អះអាង​ថា កូនក្តី​របស់​លោក​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ដែល​មិន​ពាក់ព័ន្ធ​នឹង​គាត់​ទាំង​ផ្ទាល់ ឬ​ដោយ​ប្រយោល​។

បញ្ហា​របស់​លោក ឌូ​រ៉ូ​វ គឺជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​តែ​រៀប​នៃ​ការ​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន ហើយ​បញ្ហា​នេះ ក៏​បាន​ជំរុញ​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​ខ្លាំងក្លា​លើ​អ៊ីនធឺណិត​អំពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ទទួលខុសត្រូវ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ