ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! វៀតណាម​កំណត់ពេល​បា.ញ់​បង្ហោះ​ផ្កាយ​រណប​រ៉ា​ដា​ផលិត​ខ្លួនឯង​ដំបូង​បំផុត

3 ខែ មុន

វៀតណាម ៖ ប្រទេស​វៀតណាម​នឹង​បា.ញ់​បង្ហោះ​ផ្កាយ​រណប​រ៉ា​ដា​តាមដាន​អាកាសធាតុ​ដំបូង​បំផុត​

វៀតណាម ៖ ប្រទេស​វៀតណាម​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​រ៉ា​ដា​តាមដាន​អាកាសធាតុ​ដំបូង​បំផុត​របស់​ខ្លួន​នៅ​ដើមឆ្នាំ​ក្រោយ ដើម្បី​ផ្តល់​ការ​ព្រមាន​ជា​មុន​ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤​។

លោក Le Xuan Huy អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម បាន​លើក​ឡើង​ថា ផ្កាយ​រណប «LOTUSat-1» ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​ពី​វិស្វករ​ជប៉ុន ត្រូវ​បាន​រំពឹង​ថា នឹង​បញ្ចប់​នៅ​ក្នុង​ខែមីនា​នេះ​។ LOTUSat-1 គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម ។

ការ​ផលិត​ផ្កាយ​រណប​បាន​ចាប់ផ្តើម​កាលពី​ខែកញ្ញា ឆ្នាំ ២០១២ នៅ​មជ្ឈមណ្ឌល​ដែល​ស្ថិត​នៅ​ឧទ្យាន Hoa Lac Hi-tech ក្នុង​ទីក្រុង​ហាណូយ​។ ផ្កាយ​រណប​នឹង​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ប្រើ​រលក​វិទ្យុ​ដើម្បី​សង្កេត​មើល​ផែនដី ហើយ​ដូច្នេះ​ដំណើរការ​ដោយ​ឯករាជ្យ​ពី​ប្រភព​ពន្លឺ នោះ​មាន​ន័យ​ថា អាច​ដំណើរការ​បាន ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ជា​អត្ថប្រយោជន៍​ច្បាស់លាស់​ជាង​ផ្កាយ​រណប​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​អុ​ប​ទិ​ក ដែល​អាច​ដំណើរការ​បាន​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​។

លោក Le Xuan Huy បាន​បន្ត​ថា ផ្កាយ​រណប​រ៉ា​ដា​អាច​ថតរូប​បាន​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ ពពក អ័ព្ទ ឬ​ពន្លឺ​តិច​។ ផ្កាយ​រណប​ទម្ងន់​៦០០​គីឡូក្រាម​នេះ នឹង​មានគុណ​ភាព​បង្ហាញ​រូបភាព​ទំហំ​មួយ​ម៉ែត្រ ហើយនឹង​ប្រមូល​ព័ត៌មាន​អំពី​ព្យុះ និង​បាតុភូត​ផ្សេង​ៗ ដែល​ប៉ះពាល់​ដល់​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆ្នាំ​។ LOTUSat-1 នឹង​គ្របដណ្តប់​លើ​ផ្ទៃដី​វៀតណាម​ទាំងមូល និង​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​បាន ១០%​។ ចំណែក​ប្រព័ន្ធ​គ្រប់គ្រង​ដី​សម្រាប់​ការ​បាញ់​បង្ហោះ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែកញ្ញា​ឆ្នាំ​នេះ នៅ​ក្នុង​ឧទ្យាន​បច្ចេកវិទ្យា​ទំនើប Hoa Lac Hi-tech​។

ដើម្បី​ដំណើរការ​ផ្កាយ​រណប​នេះ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម VAST បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន JAXA កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​។

កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង VAST និង JAXA នឹង​ជា​មូលដ្ឋាន​សម្រាប់​ភាគី​ទាំង​ពីរ​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ប្រតិបត្តិការ និង​ទាញ​យក​ផ្កាយ​រណប LOTUSat-1 ក្នុង​គន្លង ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម ក៏​ដូច​ជា​រួមចំណែក​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​រវាង​វៀតណាម និង​ជប៉ុន រឹត​បន្តឹង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​គ្រប់​ជ្រុងជ្រោយ​ដែល​ទើបនឹង​បង្កើត​ឡើង​រវាង​ភាគី​ទាំង​ពីរ​។

ដោយ​មានការ​គាំទ្រ​ពី JAXA វិស្វករ VAST បាន​បង្កើត​ផ្កាយ​រណប​ខ្នាត​តូច​ចំនួន​៣​គឺ PicoDragon សម្រាប់​ការ​អង្កេត​ផែនដី ហើយ Nano Dragon និង MicroDragon សម្រាប់​ការ​អង្កេត​ដែនសមុទ្រ​។ យាន​ទាំង​៣​ត្រូវ​បាន​បាញ់​បង្ហោះ​ចូល​គន្លង​គោចរ​ពី​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១៣, ២០១៩ និង​ឆ្នាំ ២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ