ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្កាយ​រណប​ចារកម្ម​២​នឹងត្រូវកូរ៉េខាងត្បូង​បញ្ជូនទៅកាន់ទីអវកាស​ក្នុង​ឆ្នាំ​២០២៤​នេះ

3 ខែ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូ​រ៉​ខាងត្បូង​YONHAP​ថា ក្រុង​សេ​អ៊ូ​ល​មាន​គម្រោង​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូ​រ៉​ខាងត្បូង​YONHAP​ថា ក្រុង​សេ​អ៊ូ​ល​មាន​គម្រោង​បញ្ជូន​ផ្កាយ​រណប​សើ​ុ​ប​ការណ៍​យោធា​២ ក្នុង​ឆ្នាំ​២០២៤​នេះ ដើម្បី​ងាយស្រួល​តាមដាន​កូរ៉េ​ខាងជើង ដែល​បែប​នោះ​ជា​ការ​អាច​ជម្រុញ​ការ​ប្រណាំងប្រជែង ក្នុង​ទី​អវកាស​រវាង​កូរ៉េ​ទាំង​២​។

តាម​រដ្ឋបាល​កម្មវិធី​ការពារ​របស់​កូរ៉េ​ខាងត្បូង​ថា ផ្កាយ​រណប​ចារកម្ម​២​ត្រូវ​បាញ់​បញ្ជូន​ដោយ​កាំជ្រួច​FALCON 9 របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​SPACEX ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ​កាប​កា​ណា​វេ​រ៉ា​ល់​រដ្ឋ​ផ្ល​រី​ដា ក្នុង​ខែមេសា​និង​ក្នុង​ខែវិច្ឆិកា​បន្តបន្ទាប់​គ្នា​។ កូរ៉េ​ខាងត្បូង​មាន​បំណង​បញ្ជូន​ទៅ​កាន់​ទី​អវកាស ផ្កាយ​រណប​ស៊ើប​ការណ៍​យោធា​៤​ទៀត​អំឡុង​ឆ្នាំ​២០២៥​ដើម្បី​ពង្រឹងសមត្ថភាព​សើ​ុ​ប​ការណ៍ ក្នុង​ទី​អវកាស ពេល​កំពុង​មានការ​គំរាមកំហែង​ដោយ​មី​សី​ុ​ល​និង​នុយក្លេអ៊ែរ​កាន់តែ​ខ្លាំង​ពី​សំណាក់​កូរ៉េ​ខាងជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ