ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះ​កូនស្រី បាត់ម្តាយយូរ​​…បង្ហោះ​​រូប​​​តាម​ហ្វេសបុកសួរ​រកដំណឹង​​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់កូនស្រី​​ឯណេះវិញការ​បាត់​ខ្លួន​ម្តាយ ​ក៏ធ្វើឱ្យនាង​បាន​បង្ហោះហ្វេ​ស​ប៊ុ​ក ​តាម​រក​​​ម្តាយ​ពេលកំពុង​​បាត់​ខ្លួន​នោះ ។ កូនស្រី​របស់​ស្ត្រី​រង​គ្រោះមាន​​ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី នាង​បង្ហោះ​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​…

រាជធានីភ្នំពេញ ៖ សម្រាប់កូនស្រី​​ឯណេះវិញការ​បាត់​ខ្លួន​ម្តាយ ​ក៏ធ្វើឱ្យនាង​បាន​បង្ហោះហ្វេ​ស​ប៊ុ​ក ​តាម​រក​​​ម្តាយ​ពេលកំពុង​​បាត់​ខ្លួន​នោះ ។ កូនស្រី​របស់​ស្ត្រី​រង​គ្រោះមាន​​ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី នាង​បង្ហោះ​តាម​អាក់​
ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​ នៅ​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​២ ​មិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​ម្តាយ​​​នាង​បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​កណ្តាល ជា​ផ្ទះ​អ្នក​ជំពាក់​លុយ​គាត់ ហើយ​ក៏​ជា​អ្នក​រាប់អាន​គ្នា និង​បាន​នាំ​កូន​តូច​របស់​ម្ចាស់ផ្ទះ​នោះ អាយុ​ប្រហែល​៧​ឆ្នាំ ទៅ​ដេក​ផ្ទះ​របស់​គាត់នៅ​ទួល​សង្កែ​១​យប់ ។

https://www.facebook.com/KohSantepheapFireBuzz/videos/320218932229293/

រហូត​ដល់​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី​៣ ​មិថុនា ម្តាយ​របស់​នាង​យក​ម៉ូតូ​ធូដេ ពណ៌​ក្រហម ដឹក​កូន​តូច​នោះ​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​វិញ ហើយ​ក៏​បាត់​គាត់​រហូត​តែ​ម្តង ។ គួររំលឹកថា៖ ប្រទះកំណាត់ដៃកំណាត់ជើងស្របពេល​បាត់​​ដំណឹង​គាត់…ក្លាយជា​ចំណុចសង្ស័យ​

សារ​ដែល​បង្ហោះ​នោះ​បាន​បន្ត​ថា អំឡុង​ពេលបាត់​ខ្លួន ម្តាយ​នាង​មាន​លុយ​មួយ​ចំនួន​និង​គ្រឿងអលង្ការ​ជាប់​ខ្លួន​ផង​ដែរ ។ តាម​សម្តី​កូនតូច​ ដែល​នាង​បាន​សាកសួរ​ពី​ម្តាយ​នាង​បាន​ប្រាប់​ថា ពេល​ដែល​ដាក់​រូបគេ​ចុះ​ហើយ (​អ៊ំ​ស្រី​) ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស​ខាងត្បូង​បាត់​ទៅ ។

ដោយសារ​រក​ម្តាយ​មិនឃើញ កូនស្រី​របស់ជន​​រង​គ្រោះ​ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ បាល​ជ័យ​ជំនះ ដើម្បី​ឱ្យ​សមត្ថកិច្ចជួយ​អន្តរាគមន៍​តាម​រក​ម្តាយ​របស់​នាង ។ កូនស្រី​ជន​រង​គ្រោះ ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​តាម​ហ្វេ​ស​ប៊ុ​កថា បើ​បាន​ប្រទះ​ឃើញ​ឬ​ក៏​ស្គាល់​ម្តាយ​របស់​នាង​ដូច​ភិនភាគ​
ក្នុង​រូបថត​សូម​ជួយ​ផ្តល់​ដំណឹង​ឲ្យ​នាង​ផង តែ​មិន​មាន​នរណា​បានឃើញ​ស្ត្រី​ដូច​ក្នុង​រូបថត​ដែល​កូនស្រី​ផ្សព្វផ្សាយ​នោះ​ទេ ទោះជា​យ៉ាងណា​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​គ្រប់​គ្នា​ពី​ការ​បាត់​ខ្លួន​ស្ត្រី​រូប​នេះ ។ សូមរំលឹកថា៖ ឃាត​ករថា៖ ពេលខ្លះញ៉ុមឆ្លាត…​ ពេល​សម្លាប់​​​​គាត់​ដាក់​​ក្នុង​ទូទឹក​​កក​​នេះ

https://www.facebook.com/KohSantepheapFireBuzz/videos/412066382977273/

ទី​អវសាន្តរបស់ឃាតករស្រី​ដ៏សាហាវ​រូបនេះ ក៏បានដល់ទីបំផុតហើយ បន្ទាប់ពី​​​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ក្របួច.កបាន ​យក​មក​ទទួល​​ទោស​នូវ​ទង្វើ​ដ៏ឃោរឃៅរបស់ខ្លួន​ ។ គិតមកទល់​ថ្ងៃទី១២ មិថុនា ​នេះ​​ សព​ស្ត្រីរងគ្រោះ​​ ត្រូវក្រុមគ្រួសាររៀបចំ​ធ្វើបុណ្យតាមប្រពៃណីនៅវត្ត «ពោធិវ័ន្ត» ស្ថិតខាងក្រោយ​ទី​លាន​វាយកូន​ហ្គោល«ទំនប់កប់ស្រូវ» ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ