ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះកំណាត់ដៃកំណាត់ជើងស្របពេល​បាត់​​ដំណឹង​គាត់…ក្លាយជា​ចំណុចសង្ស័យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និយាយពី​ស្ត្រី​រង​គ្រោះ ដែលត្រូវ​នាងឃាតករ​សម្លាប់នោះ រហូតបាត់ដំណឹង​នោះវិញ គឺភ្ញាក់​ផ្អើល​និងបំបែកសំណុំរឿងនេះបាន គឺ​​ក្រោយ​​ប្រទះ​ឃើញ​កំណាត់​ដៃ​ និង​ប្រអប់ជើង ដែលគួរឱ្យ​​សង្ស័យ ស្របពេល​បាត់ដំណឹងស្ត្រីរងគ្រោះ​…

រាជធានីភ្នំពេញ ៖ និយាយពី​ស្ត្រី​រង​គ្រោះ ដែលត្រូវ​នាងឃាតករ​សម្លាប់នោះ រហូតបាត់ដំណឹង​នោះវិញ
គឺភ្ញាក់​ផ្អើល​និងបំបែកសំណុំរឿងនេះបាន គឺ​​ក្រោយ​​ប្រទះ​ឃើញ​កំណាត់​ដៃ​ និង​ប្រអប់ជើង ដែលគួរឱ្យ​​សង្ស័យ ស្របពេល​បាត់ដំណឹងស្ត្រីរងគ្រោះ​ ។ គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​៣ ​​មិ​ថុនា ឆ្នាំ​២០១៩​កន្លង​មកនេះ ស្ត្រី​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​ស្ត្រី​ជា​ជន​ដៃដល់​ ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​នឹង​គ្នា ហើយ​ក៏​បាន​បាត់​ដំណឹង​ឈឹង​មិនដឹង​ពី​មូលហេតុ ។ គួរបញ្ជាក់ថា៖ ​ឃាត​ករថា៖ ពេលខ្លះញ៉ុមឆ្លាត…​ ពេល​សម្លាប់​​​​គាត់​ដាក់​​ក្នុង​ទូទឹក​​កក​​នេះ

ស្ត្រី​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉ា​នាង អាយុ៤០​ឆ្នាំ ជា​ជាង​អ៊ុតសក់​នៅ​ផ្សារ​ចាស់ និង​ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់​ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។ ស្ត្រី​ឃាតករ​ជា​ជន​ដៃដល់ឈ្មោះ ដា អាយុ​​ជិត​៤០​ឆ្នាំ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ ​មិថុនា គឺ​៦​ថ្ងៃ​ក្រោយមក​ ក៏​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​គេ​បាន​ប្រទះ​ឃើញ​ប្រអប់ជើង​និង​ដៃ​ម្ខាង នៅ​មាត់ទន្លេ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ មុខ​ផ្សារ​រាត្រី ។ តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មានការ​បាត់​ខ្លួន​ស្ត្រី​ជាង​អ៊ុតសក់​ម្នាក់​នៅ​ផ្សារចាស់ និង​ប្រទះ​ឃើញ​ប្រអប់​ដៃជើង​របស់​មនុស្សនៅ​មាត់ទន្លេ ទើប​សមត្ថកិច្ច​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ ហើយ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ស្ត្រី​ជា​ជន​ដៃដល់​ត្រូវ​បាន​ចាប់ខ្លួន ។

អ្នក​បង់សំណាញ់​ប្រទះ​ឃើញ​ដៃ​និង​ប្រអប់ជើង
បុរស​ជា​អ្នកនេសាទ​ម្នាក់ ខណៈ​ជិះទូក​ទៅបង់សំណាញ់​តាម​ដង​ទន្លេ​ម្តុំ​មុខ​ផ្សារ​រាត្រី ស្រាប់តែ​ភ័យ​ស្លន់ស្លោ​ស្រែក​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​មក​រោម​មើល កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ​មិថុនា ស្ថិត​នៅ​ច្រាំង​ទន្លេ​ត្រើយ​ខាងលិច ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ដោយសារ​តែ​ការ​បង់​សំណាញ់​នោះ​ជួប​កំណាត់​ដៃ​និង​ប្រអប់ជើង​មនុស្ស ។

តាម​បុរស​អ្នក​បង់សំណាញ់​និយាយ​ថា ពេល​គាត់​បង់សំណាញ់​នោះ​ បាន​ស្រាវ​លើក​មក​ដាក់​លើទូក ស្រាប់ តែ​ប្រទះ​​ឃើញ​ដៃ​មនុស្ស​ម្ខាង​និង​ប្រអប់​ជើងមនុស្ស​ម្ខាង តែ​មិន​បានឃើញ​ដងខ្លួនឡើយ ។ ពេល​ឃើញ​បែប​នេះ គាត់​មានការ​ភ័យ​ខ្លាច​ពេក​ក៏​ទុក​សំណាញ់​ចោល ហើយ​ក្រោយ​ពី​មាន​ករណី​នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ពិនិត្យ​នឹង​ធ្វើ​កោសល្យ វិច័យ​លើ​ដៃជើង​ខាងលើ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ភ្លាម​ៗ ​និង​យក​ខ្សែ​ព័ទ្ធ​ជុំវិញ​ទីកន្លែង​ខាងលើ​ដើម្បី​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​និង​ធ្វើការ​សន្និដ្ឋាន ។ បើ​តាម​មជ្ឈដ្ឋាន​ជុំវិញ​សន្និដ្ឋាន​ថា ដៃ​និង​ប្រអប់ជើង​មនុស្ស​នេះ​អាច​ជា​ករណី​ឃាតកម្ម​កាត់​ដៃ កាត់​ជើង ហើយ​យក​មក​បោះ​ចូល​ក្នុង​ទឹកទន្លេ​ដើម្បី​បំបិទ​ភ័ស្តុតាង តែ​ចៃដន្យ​ត្រូវ​បង់សំណាញ់​ឃើញ ។​ (សម្រួលដោយ៖ ស្រីណា​)


https://www.facebook.com/KohSantepheapFireBuzz/videos/412066382977273/

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ