ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​គំនិត​, គន្ធ​មាលា​, គន្ធពិដោរ​, សុ​គុណ​…​ពិតជា​ពីរោះ

4 ឆ្នាំ មុន

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

គន្ធ​- អាន​ថា គាន់ ប្រែ​ថា គ្រឿងក្រអូប​, ក្លិន​។ បើ​ភ្ជាប់​នៅ​ពីមុខ​ពាក្យ​ដទៃ​ទៀត​រឹតតែ​ពីរោះ​ដូច​ជា គន្ធ​មាលា​, គន្ធ​បុ​ប្ជា​, គន្ធពិដោរ ផ្កា​ដែល​មាន​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ ឬ​ក្លិនក្រអូប​ឈ្ងុយ​, គន្ធ​វា​រី ទឹកអប់ ឬ​ទឹក​ក្រអូប​, គន្ធរស រសជាតិ​ឆ្ងាញ់​ពិសេស​, គន្ធ​ពាណិជ្ជ អ្នកលក់​គ្រឿងក្រអូប ។ គន្ធ​នេះ​បើ​ភ្ជាប់ សុ នៅ​ពីមុខ​ផង​រឹតតែ​ប្រសើរ​ពន់ពេក ។

គង់​- អ្នក​ដែល​រក្សាទ្រព្យ​សម្បត្តិ​គង់វង្ស អ្នក​ដែល​មាន​សេចក្តីសុខ​គ្មាន​សត្រូវ​បៀតបៀន​។ ឈ្មោះ​នេះ​ប្រើ​បាន​ទាំង​កូនប្រុស​-​ស្រី ជា​ឈ្មោះ​មាន​ជ័យ ។

គី​- ជា​ឈ្មោះ​បែប​ហុងស៊ុយ​។ គេ​ជា​អ្នក​ដែល​មិន​ចេះ​ប្រើ​អំពើ​ហិង្សា ជា​អ្នក​ចូល​ចិត្ត​ភាព​ផ្អែម​ត្រជាក់​។ ជា​មនុស្ស​ដែល​ចេះ​ក្តាប់​យក​ផលប្រយោជន៍ ហើយ​ចេះ​ថែរក្សា​ទុកដាក់​សម្បត្តិទ្រព្យ​នោះ​បាន​ល្អ ។

គុណ​- ដំណើរ​ធ្វើ​ឱ្យ​ចម្រើន​ច្រើន​ឡើង​ដោយ​សេចក្តី​ល្អ សេចក្តី​បរិសុទ្ធ ។ ឈ្មោះ​គុណ គេ​ឃើញ​មាន​ប្រើ​ច្រើន បើ​មាន​ភ្ជាប់ពាក្យ សុ នៅ​ពីមុខ​ផង​រឹតតែ​ពីរោះ និង​មាន​អត្ថន័យ​ជ្រៅ សុ​គុណ អ្នកមាន​គុណធម៌​ដ៏​វិសេសវិសាល ។

គោរព​- សេចក្តី​លំអុតលំអោន ដំណើរ​ប្រតិបត្តិ​តាម​ដោយ​យកចិត្តទុកដាក់​។ នៅ​ក្នុង​រឿងព្រេង​បុរាណ​មានឈ្មោះ​ព្រះ​ចន្ទ​គោរព ពិតជា​ពីរោះ​ណាស់ ។

គំនិត​- ឃើញ​មាន​ប្រើ​ឈ្មោះ​នេះ​ច្រើន មាន​ន័យ​ថា ការ​គិត យោបល់​ល្អ គំនិតល្អ​, អ្នកមាន​គំនិត ។

គំរូ​- ជា​ឈ្មោះ​មនុស្ស​ថ្លៃថ្នូរ​។ ចាស់​ៗ​ច្រើន​និយាយ​ទៅ​កាន់​កូនចៅ​ថា ត្រូវធ្វើ​ជា​គំរូ​ឱ្យ​គេ​, ត្រូវ​មើល​អ្នក​ឧស្សាហ៍​យក​ធ្វើ​ជា​គំរូ​សម្រាប់​ខ្លួន​យើង ។

គាំ​- ច្រើន​ជា​ឈ្មោះ​ឥស្សរជន​ដែល​មាន​លក្ខណៈ​មាំទាំ​ល្អ ។ នៅ​មាន​ត​…