ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​បា​សែត ឬ​ស្រី​ជ័យ​ក្សេត្រ​ នៅ​ក្បែរ​ប្រា​សាទ​​នេះ មាន​ស្រះ​បុរាណ​មួយ ល្បីថាស័ក្តិសិទ្ធិ

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រាសាទ​បា​សែត មានឈ្មោះ​ដើម​ថា (​ស្រី​ជ័យ​ក្សេត្រ​) ដែល​មាន​ន័យ​ថា ដែនដី​នៃ​

ខេត្តបាត់ដំបង ៖ ប្រាសាទ​បា​សែត មានឈ្មោះ​ដើម​ថា (​ស្រី​ជ័យ​ក្សេត្រ​) ដែល​មាន​ន័យ​ថា ដែនដី​នៃ​ជ័យជម្នះ មាន​ទីតាំង​ស្ថិត​នៅ​លើ​ទីទួល​មួយ ក្នុងភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ជាប់​វត្ត​បា​សែត មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​គិត​ពី​សាលាខេត្ត​បាត់ដំបង​។

បើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាសាទ​នេះ ត្រូវ​បាន​កសាង​ឡើង​នៅ​ដើម​សតវត្ស​ទី​១១ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វ​រ្ម​ម៌​ទី​១ (១០០២-១០៥០) នៃ​គ្រិស្ដសករាជ ដើម្បី​ត​ម្កល់​សិវលិង្គ​មួយ​ឈ្មោះ​ថា (​សូរ្យ​វ​ម្មេ​ស្វរៈ​) ជា​លទ្ធិ​ទេវ​រាជ្យ​តំណាង​រាជ្យ​របស់​ព្រះបាទ​សូរ្យ​វ​រ្ម័​ម៌​ទី​១ ឧ​ទិ្ទ​ស​ថ្វាយ​ចំពោះ​អាទិទេព​នៃ​ព្រហ្មញ្ញសាសនា​។

ជា​សំណង់​ប្រាសាទ ស្ថិត​ក្នុង​រចនាបថ​ឃ្លាំង មានការ​ប្រើប្រាស់​ក្បាច់ចម្លាក់​ទម្រង់ ប្រហាក់ប្រហែល​គ្នា​ស្ទើរ​គ្រប់​ជ្រុង​នៃ​ប្រាសាទ​ ៖

-​ផ្តែរ​ភាគច្រើន​លម្អ​ដោយ​រាហុ​នៅ​ចំណុចកណ្ដាល​មាន​ដង​ធ្នូ​កោង​មួយ​ជាន់​និង​ពីរ​ជាន់ ផ្នែក​ខាង​ចុង​នៃ​ដង​ធ្នូ​មាន​ក្បាច់​អង្គរ​ទម្រង់​វង់​ហៀន​លម្អ​ដោយ​កញ្ចាំង​កន្ទុយ​ហង្ស

-សសរ​ផ្អោប​មានការ​ពេញ​និយម​ប្រើប្រាស់​ក្បាច់​អង្គរ​ទម្រង់​ត្របកឈូក​ចំ​ពីមុខ​-​ស្លឹកពោធិ៍​តម្រួត​គ្នា​ជា​ជួ​រប​ជ្ឈ​រ

-សសរ​ពេជ្រ​មាន​ថ្នាំង​ញឹក​ហើយ​ល្អិត ភាគច្រើន​ឆ្លាក់​មិន​ទាន់​រួចរាល់

-ដងក្តារ​និយម​ក្បាច់​អង្គរ​ទម្រង់​ចង្វាយ​ក្បាច់​ថ្នាំងអំពៅ

-សន្លឹក​រកា​និយម​អង្គរ​ទម្រង់​ចង្វាយ​ក្បាច់​ថ្នាំងអំពៅ

-ពេជ្រ​ដងក្តារ​និយម​ប្រ​ក្បាច់​អង្គរ​រូប​ដូច​ស្លឹកពោធិ​លម្អ​ដោយ​ក្បាច់​ថ្នាំងអំពៅ

-ផ្ទៃ​ហោជាង​ល្អ​ដោយ​រឿង​ទេវ​កថា លាយ​ជាមួយ​ក្បាច់​អង្គរ​ទម្រង់​វង់​ហៀន

នៅ​ក្បែរ​ប្រាសាទ​នេះ មាន​ស្រះ​បុរាណ​មួយ មាន​បណ្ដោយ ២០​ម៉ែត្រ ទទឹង ១២​ម៉ែត្រ និង​ជម្រៅ​១០ ម៉ែត្រ ដែល​ត្រូវ​បាន​គេ​ជឿ​ថា ស័ក្តិសិទ្ធិ សម្រាប់​ការ​បន់ស្រន់ និង​បួងសួង​ផ្សេង​ៗ​។

មុន​ឆ្នាំ​២០១៨ ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ទើបត្រូវ​បាន​ជួសជុល និង​បញ្ចប់​ការ​ជួសជុល​ក្នុង​កំឡុង​ឆ្នាំ​២០១៨ ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ