ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឱ្យ​កូន​ក្នុង​ផ្ទៃ​រឹង​មាំ អ្នក​ម្តាយ​គួរតែ​ញ៉ាំ​បែប​នេះ

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របប​អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​ពិសារ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​គួរតែ​បរិភោគ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ទើប​អាច​រក្សា​វីតាមីន​A C កាល់ស្យូម និង​សារធាតុ​ដែក ដែល​អ្នក​ម្តាយ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របប​អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​ពិសារ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​គួរតែ​បរិភោគ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ទើប​អាច​រក្សា​វីតាមីន​A C កាល់ស្យូម និង​សារធាតុ​ដែក ដែល​អ្នក​ម្តាយ និង​កូន​ត្រូវការ​ជាទី​បំផុត​។

អ្នក​គួរតែ​បរិភោគ​ពពួក​សណ្តែក សណ្តែកដី ទើប​រាង​កាយ​អាច​ស្រូប​យក​វីតាមីន​B C​សារធាតុ​ដែក និង​កាល់ស្យូម​ផង​ដែរ​។ ដូចនេះ សុខភាព​របស់​អ្នក​ម្តាយ និង​កូន​សុទ្ធតែ​រឹង​មាំ​ខ្លាំង​។

អ្នក​គួរតែ​ញ៉ាំ​ពងមាន់​រាល់ថ្ងៃ ទើប​អាច​រក្សា​ប្រូតេអ៊ីន កាល់ស្យូម និង​វីតាមីន​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​រក្សា​សុខភាព​បាន​យ៉ាង​ល្អជា​ទីបំផុត​។

អ្នក​គួរតែ​ហាលថ្ងៃ​ឲ្យ​បាន​ច្រើន ទើប​អាច​ទទួល​បាន​វីតាមីន​D​បាន​គ្រប់គ្រាន់ នោះ​កូន​ក្នុង​ផ្ទៃ​នឹង​អាច​មាន​ឆ្អឹង​រឹង​មាំ លូតលាស់​បាន​យ៉ាង​ល្អ​ក្រោយ​ពេល​ដែល​កើត​ចេញ​មក​។

អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ទើប​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ឈឺ ហើយ​កូន​នឹង​លូតលាស់​ក្នុង​ផ្ទៃ​បាន​ល្អជា​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ