ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ មេ​យ​ប៊ែ​ង ដាក់​បង្ហាញ​នូវ​ការ​ផ្តល់ជូនបទ​ពិសោធន៍​ធនាគារ​បែប​ទាន់សម័យ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ៥ ធ្នូ ២០២៥ ៖ ធនាគារ មេ​យ​ប៊ែ​ង នា​ថ្ងៃនេះ​បាន​ដាក់​បង្ហាញ​នូវ​ការ​ផ្តល់​ជូន​ជំនាន់​ក្រោយ​របស់​ខ្លួន ដែល​ផ្តោត​លើ​បទ​ពិសោធន៍​ធនាគារ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ៥ ធ្នូ ២០២៥ ៖ ធនាគារ មេ​យ​ប៊ែ​ង នា​ថ្ងៃនេះ​បាន​ដាក់​បង្ហាញ​នូវ​ការ​ផ្តល់​ជូន​ជំនាន់​ក្រោយ​របស់​ខ្លួន ដែល​ផ្តោត​លើ​បទ​ពិសោធន៍​ធនាគារ បែប​ទាន់សម័យ​នៅ​ធនាគារ មេ​យ​ប៊ែ​ង សាខា​ទឹកថ្លា ដោយ​មានការ​បើក​សម្ពោធ​នូវ កាត​ឥណ​ពន្ធ​វី​សា ធនាគារ មេ​យ​ប៊ែ​ង Manchester United ថ្មី ដែល​មាន​រចនា​បទ​ទាន់សម័យ​សម្រាប់​អ្នកគាំទ្រ និង​ការ​ដាក់​សម្ពោធ​នូវ​មុខងារ​ផ្តល់​រង្វាន់​ថ្មី​នៅ​លើ​កម្មវិធី M2U KH ដែល​មានឈ្មោះ​ថា ​៖ «Tap, Track, Win» ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​បង្កើន​ភាព​ងាយស្រួល​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ។

ដោយសារ​តែ​ស្ថិត​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍ​ខ្លាំង នៃ​រាជធានី​ភ្នំពេញ ធនាគារ មេ​យ​ប៊ែ​ង សាខា​ទឹកថ្លា ដើរតួ​ជា​ចំណុចប្រសព្វ​មួយ​ដ៏​សំខាន់ សម្រាប់​ដំណើរការ នៃ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ និង​កិច្ច​ពិភាក្សា​អាជីវកម្ម​តូច​ធំ​នានា ​។ ការ​រចនា​បទ នៃ​ផ្ទៃ​ខាងក្នុង​របស់​សាខា​នេះ ត្រូវ​បាន​រចនា​ឡើង​ថ្មី ដោយ​យក​លំនាំ​តាម​សិល្បៈ​ល្ខោនស្បែក ដែល​មាន​បរិយាកាស​ស្រទន់ កក់ក្តៅ និង​មានការ​រៀបចំ​ផ្ទៃ​ខាងក្នុង ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ព្រឹក្សា​យោបល់​ជាមួយ​អតិថិជន​មក​គ្រប់​មជ្ឈដ្ឋាន និង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល ​។ ស្រប​ពេល​ដែល​តំបន់​នេះ​កំពុង​ប្រែ​ក្លាយទៅជា ទីប្រជុំជន​ថ្មី ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អ្នកដឹកនាំ និង​អ្នកជំនាញ​ជំនាន់​ក្រោយ​នោះ វត្តមាន​របស់​ធនាគារ មេ​យ​ប៊ែ​ង នៅ​តំបន់​ទឹកថ្លា បាន​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​កាន់តែ​ខ្លាំង ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បាន​ថែម​មួយ​កម្រិត​ទៀត ​។

ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស នៃ​ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ នៃ​ទិស​ដៅ​នេះ​ថា​ ៖ «​ធនាគារ មេ​យ​ប៊ែ​ង សាខា​ទឹកថ្លា ត្រូវ​បាន​ទទួលស្គាល់​ជា​យូរ​មក​ហើយ​ថា ជា​ចំណុច​ទំនាក់ទំនង​សម្រាប់​ការ​ពិភាក្សា​អាជីវកម្ម​សំខាន់​ៗ និង​កា​រត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​។ នៅ​ពេល​អ្នកដឹកនាំ និង​ម្ចាស់​អាជីវកម្ម​ជំនាន់​ក្រោយ ចាប់ផ្តើម​បន្ត ស្នាដៃ និង​សមិទ្ធិ​ផល​របស់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ យើង​ក៏​ត្រូវ​ចាប់ផ្តើម​អភិវឌ្ឍ​នូវ​សេវាកម្ម​ធនាគារ​របស់​យើង​ឲ្យ​មាន​ភាព​ទាន់សម័យ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​បែបបទ នៃ​ការ​រស់នៅ​សម័យ​ថ្មី​។ ទាំងនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​របស់​យើង ក្នុង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដែល​ងាយស្រួល ទំនើប និង​សម្រាប់​អតិថិជន​គ្រប់​មជ្ឈដ្ឋាន ​។ វា​ស្រប​ជាមួយនឹង​ចក្ខុវិស័យ​រយៈពេល​វែង​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព និង​ក្នុង​ការ​គាំទ្រ​ដល់​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ដែល​កំពុង​វិវត្តន៍​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​» ។​

កាត​ឥណ​ពន្ធ របស់​ធនាគារ មេ​យ​ប៊ែ​ង Manchester United ថ្មី ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អតិថិជន​ដែល​យល់​ច្បាស់​អំពី​ភាព​ក្លៀវក្លា ស្មារតី​កីឡា ភាព​ជឿជាក់ និង​អត្តសញ្ញាណ​ជា​សកល​របស់​ក្លឹ​ប​បាល់ទាត់ Manchester United​។ ក្រៅពី​ការ​រចនា​បែប​ទំនើប​នេះ កាត​នេះ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ស្មារតី​កីឡា និង​បាន​ផ្តល់​ជូន​នូវ​ឯកសិទ្ធិ និង​អត្ថប្រយោជន៍​ជា​ច្រើន​បំផុត​មួយ ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។ ម្ចាស់​កាត​ឥណ​ពន្ធ​នេះ អាច​រីករាយ​ជាមួយ ​៖
•​ ​ការ​បញ្ចុះតម្លៃ រហូត​ដល់ ១៥% លើ​សំបុត្រ​យន្តហោះ​ពី Malaysia Airlines
•​ ​ការ​បញ្ចុះតម្លៃ​លើ​ការ​ទិញ​ទំនិញ​ពី Official Manchester United Online Store
•​ ​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ៗ​ទៀត ដែល​ផ្តល់​ជូន​ដោយ​ធនាគារ មេ​យ​ប៊ែ​ង ដូច​ជា​ការ​បញ្ចុះតម្លៃ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​នានា ។

អតិថិជន ក៏​មានឱកាស​ឈ្នះ​រង្វាន់ សម្រាប់​បទ​ពិសោធន៍​អ្នកគាំទ្រ Manchester United ដ៏​អស្ចារ្យ ដែល​ផ្តល់​នូវ​ការ​ចូលរួម​ទស្សនាការ​ប្រកួត​ផ្ទាល់ និង​ពេលវេលា​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​កីឡដ្ឋាន Old Trafford ​។ ការ​ផ្តល់​ជូន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ម្តងទៀត បន្ទាប់​ពី​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍ Manchester United របស់​ធនាគារ មេ​យ​ប៊ែ​ង កាលពីដើម​ឆ្នាំ​នេះ ដែល​អ្នក​ឈ្នះ​រង្វាន់​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​បដិសណ្ឋារកិច្ច​ជា​ពិសេស នៅ​កីឡដ្ឋាន Old Trafford ដែល​ជា​ដំណើរ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។ ទាំងនេះ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ផ្សារ​ភ្ជាប់​អតិថិជន​ជាមួយនឹង​បទ​ពិសោធន៍​សកល​លំដាប់​ពិភពលោក​ ។

ទន្ទឹម​នឹង​ការ​សម្ពោធ​កាត​ដែល​មាន​រូ​ប​រាង​ថ្មី​នេះ ធនាគារ មេ​យ​ប៊ែ​ង បាន​ដាក់​សម្ពោធ​នូវ​មុខងារ «Tap, Track, Win» ដែល​ជា​កម្មវិធី​ផ្តល់​រង្វាន់​ឌី​ជី​ថ​ល​នៅ​ក្នុង​កម្មវិធី M2U KH​។ លក្ខណៈ​ពិសេស​នេះ អនុញ្ញាត​ឱ្យ​អតិថិជន​ទទួល​បាន​អត្ថប្រយោជន៍ រាល់​ការ​ធ្វើ​ប្រតិបត្តិការ​ឌី​ជី​ថ​ល​ទូទៅ​ដូច​ជា​៖ ការ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ការ​ទូទាត់​វិក្កយបត្រ ការ​ផ្ទេរ​ប្រាក់ និង​ការ​ទូទាត់ QR ជាមួយ​កម្មវិធី M2U KH​។ ទាំងនេះ​បាន​បញ្ជាក់​ពី​ការ​ផ្តោត​សំខាន់ ទៅ​លើ​ការ​ពង្រឹង​លើ​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ធនាគារ មេ​យ​ប៊ែ​ង ដែល​ពោរពេញ​ដោយ​ភាព​សាមញ្ញ រលូន និង​ផ្តល់​រង្វាន់​ ។

លោក ឌុ​ក សា​រ៉ា​ក់ នាយក នៃ​នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ​សហគមន៍ នៃ​ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា​ ៖ «​កាត​ឥណ​ពន្ធ Manchester United ថ្មី​នេះ ឆ្លះ​បញ្ចាំង​ពី​ការ​បន្ត​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ការ​ផ្តល់​ជូន ដែល​ស្រប​ទៅ​តាម​ការ​រស់នៅ​សម័យ​ថ្មី ខណៈ​ពេល​ដែល​មុខងារ «Tap, Track, Win» បាន​រួមចំណែក ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​នូវ​សេវាកម្ម​ឌី​ជី​ថ​ល​ប្រចាំ​ថ្ងៃ​សម្រាប់​អតិថិជន​របស់​យើង​កាន់តែ​មាន​ភាព​រីករាយ​។ ការ​នាំ​មក​ជូន​ទាំង​ពីរ​នេះ បាន​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល រង្វាន់ និង​ការ​ផ្សារ​ភ្ជាប់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចំណាប់អារម្មណ៍ និង​ទម្លាប់​របស់​របស់​ប្រជាជន​កម្ពុ​ជានា​សម័យ​ទំនើប​» ។​

នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ អតិថិជន​របស់​យើង​បាន​ចូលរួម​ក្នុង​ការ​សាកល្បង​ប្រើប្រាស់​នូវ​សេវាកម្ម​ឌី​ជី​ថ​ល​ដោយ​ផ្ទាល់ ដែល​រួម​មាន​៖ ការ​បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ និង​ការ​ទូទាត់ QR ដែល​មាន​រង្វាន់​ភ្លាម​ៗ​។ ទាំងនេះ​បាន​បញ្ជាក់​ពី​សេវា​ធនាគារ​សម័យ​ទំនើប​ដែល​មាន​ភាព​រលូន និង​រីករាយ ដែល ផ្តល់​ជូន​ដោយ​ធនាគារ មេ​យ​ប៊ែ​ង​។ ការ​ដាក់​បង្ហាញ​នូវ​ការ​ផ្តល់​ជូន​ទាំងនេះ នៅ​ធនាគារ មេ​យ​ប៊ែ​ង សាខា​ទឹកថ្លា បាន​បង្ហាញ​អំពី​ជំហរ នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ក្នុង​ការ​ធ្វើ​ឱ្យ​សេវា​ធនាគារ​កាន់តែ​មាន​ភាព​ងាយស្រួល ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សម​ស្រប​ទៅ​តាម​ការ​រីក​ចម្រើន​របស់​សហគមន៍​ក្នុង​ទីប្រជុំជន​នៅ​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ