ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​រៀបចំ​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​ ដើម្បី​រៃ​អង្គាស​ថវិកា​ ជូន​មន្ទីរពេទ្យ​កុមារ​គន្ធ​បុ​ប្ជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ បងប្អូន​ពលករ​ខ្មែរ និង​និស្សិត​ខ្មែរ​នៅ​កូរ៉េ​នឹង​ប្រកួត​បាល់ទាត់​ពានរង្វាន់​សប្បុរសធម៌ ដើម្បី​រៃ​អង្គាស​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា នា​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន ជី​ន​ឆុ​ន ស្ព័ត​ថោ​ន…

រាជធានីភ្នំពេញ៖ បងប្អូន​ពលករ​ខ្មែរ និង​និស្សិត​ខ្មែរ​នៅ​កូរ៉េ​នឹង​ប្រកួត​បាល់ទាត់​ពានរង្វាន់​សប្បុរសធម៌ ដើម្បី​រៃ​អង្គាស​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា នា​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន ជី​ន​ឆុ​ន ស្ព័ត​ថោ​ន ក្រោម​ការ​សហការ​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ។

ការ​ប្រកួត​នេះ​មានការ​ចូលរួម​ពី​ក្រុមបាល់ទាត់​ចំនួន ៨​ក្រុម ដូច​ជា ក្រុម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​, ហនុមាន អ៊ឹម​សង ,​សុចិ​បុ​លិ​, យុវជន​កម្ពុជា​, ខ្មែរក្រោម​, ស្មារតី​កីឡា​, ហនុមាន ខា​សាន់ និង​យុវជន ឥន្ទ្រី​ស៊ី​ហឹ​ង ​។

សូម​បញ្ជាក់​ថា ក្រសួង​ការងារ​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​នានា​នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​ពលរដ្ឋ​កម្ពុជា​ដែល​នៅ​ទីនោះ ក្នុង​គោលបំណង​ពង្រឹង​នូវ​កម្លាំង​មិត្តភាព សាមគ្គីភាព​រវាង​ខ្មែរ​នឹង​ខ្មែរ​ដែល​នៅ​ក្រៅប្រទេស និង​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​ដិត​ដល់​ពី​សំណាក់​ក្រសួង​ផង​ដែរ ៕ អត្ថបទសហការ