ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តសៀមរាប នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃស្អែក ដោយ​មានឱកាស​ការងារ​ រាប់​ម៉ឺន​កន្លែង និង​ច្រើន​វិស័យ

11 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តសៀមរាប នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ ខែធ្នូ ស្អែក…

រាជធានីភ្នំពេញ​ ៖ ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តសៀមរាប នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ ខែធ្នូ ស្អែក និង​ខានស្អែក​នេះ​ហើយ ដោយ​នាំ​យក​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង និង​មាន​ជា​ច្រើន​វិស័យ ជូន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​នេះ​ថា នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែធ្នូ ឆ្នាំ​២០២៥ ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ត្រូវធ្វើ​ឡើង​នៅ​បរិវេណ​សាលា​បឋម​សិក្សា សម្តេច ហ៊ុន សែន រណសិរ្ស​ត្រី​ភូមិ ស្រុក​សូទ្រនិគម​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ នឹង​ត្រូវធ្វើ​ឡើង​នៅ​បរិវេណ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ពួក ស្រុក​ពួក​។

លោក​បន្ត​ថា បងប្អូន​អតីត​ពលករ​ដែល​មាន​បំណង​ស្វែងរក​ការងារ នឹង​ទទួល​បាន «​ការ​ដឹក​ជញ្ជូន​ចូលរួម​កម្មវិធី អាវយឺត​ដ៏​ស្រស់​ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និង​ទទួល​បានការ​កាត់សក់​ពី​ជាង​ជំនាញ​ដោយ​ឥត​គិតថ្លៃ​»​។ បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ យុវជន និង​អ្នក​ស្វែងរក​ការងារ ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប អាច​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ​ផ្ទាល់​នៅ​ទីតាំង​ទាំង ២​ខាងលើ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ ដដែល ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្តសៀមរាប​នេះ នឹង​នាំ​យក​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង ជូន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ដោយ​មាន​វិស័យ​កសិកម្ម សំណង់ សិប្បកម្ម សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម​ ។

សូម​ជម្រាប​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ១៩​លើក​មក​ហើយ​។ បន្ថែម​លើ​នោះ ក្រសួង​ការងារ ក៏​បាន​រៀបចំ​វេទិកា​ការងារ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៥៥៨​ លើក​រួច​មក​ហើយ​ដែរ ​៕ អត្ថបទសហការ