ទណ្ឌកម្ម​ និង​ភាព​តានតឹង​ អុី​រ៉​ង់​ព្រមាន


ប្រទេស​អុី​រ៉​ង់ ៖ អុី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១០​ មិថុនា បាន​ព្រមាន​ពី​បណ្ដា​ផលវិបាក​ដែល​អាច​កើត​មាន​ពី​សង្គ្រាម​សេដ្ឋ​កិច្ច​របស់​អា​មេ​រិ​ក​ប្រឆាំង​ខ្លួន ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​អុី​រ៉​ង់ លោក​MOHAMMAD JAVAD ZARIF​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​អា​ល្លឺ​ម៉​ង់​លោក​HEIKO MAAS នៅ​ក្រុង​តេ​ហេ​រ៉​ង់​។

លោក​MOHAMMAD JAVAD ZARIF​ថ្លែង​ថា គេ​មិន​អាច​រង់ចាំ​សង្គ្រាម​សេដ្ឋកិច្ច​មួយ ប្រឆាំង​ប្រជា​ជន​អុី​រ៉​ង់​នៅ​បន្ត​ទៀត​ឡើយ និង​ថា​ពួក​អ្នក​ដែល​គាំទ្រ​ឬ​បង្ក​សង្គ្រាម​នោះ​នឹង​ពុំ​អាច​រស់​ក្នុង​សុខ​សន្តិសុខ​ឡើយ​។ ភាព​តានតឹង​ថ្មី​ៗ​ក្នុង​តំបន់ ជា​លទ្ធផល​នៃ​សង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​អុី​រ៉​ង់​។ លោក​ចង់​និយាយ​យោង​​ដល់​យុទ្ធនាការ​គាបសង្កត់​ខ្លាំង​បំផុត​របស់​សហរដ្ឋអាមេរិក ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ពិសេស​តាម​រយៈ​អាវុធ​ទណ្ឌកម្មសេដ្ឋកិច្ច ដែល​ក្រុង​វ៉ា​ស៊ិ​ន​តោន​ដាក់​ជា​ថ្មី​ឬ​បង្កើន​ថែម​ទៀត​ចាប់ពី​ឆ្នាំ​២០១៨​មក​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោក​MAAS លោក​ZARIF​បន្ត​ថា មធ្យោបាយ​តែ​មួយ​សម្រាប់​កាត់​បន្ថយ​ភាព​តានតឹង គឺ​បញ្ចប់សង្គ្រាម​សេដ្ឋកិច្ច​នោះ​។ អា​ល្លឺ​ម៉​ង់​និង​សហភាព​អឺរ៉ុប​អាច​ដើរតួ​នាទី​សំខាន់ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ទាំងនេះ ហើយ​យើង​គាំទ្រ​ដល់​តួនាទី​នោះ​។ លោក​MAAS​អះអាង​ថា មាន​សង្គ្រាម​រួច​ហើយ​នៅ​សី​ុ​រី​និង​យេ​ម៉ែ​ន​។ យើង​ចង់​រារាំង​វា​តាម​គ្រប់​មធ្យោបាយ​។

តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ឆ្លងកាត់​ចាប់តាំងពី​ជិត​១​ខែ​មក​ហើយ នូវ​ដំណាក់កាល​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​មួយ ខណៈ​ភាព​តានតឹង​បាន​កើនឡើង រវាង​អុី​រ៉​ង់​និង​សហរដ្ឋអាមេរិក​ព្រមទាំង​បណ្ដា​សម្ព័ន្ធមិត្ត​មហា​អំណាច​នោះ​ក្នុង​ឧបទ្វីប​អា​រ៉ាប់​។ ភាព​តានតឹង​ទាំងនេះ​ទាក់ទិន​នឹង​ការ​ខ្វះ​ទំនុកចិត្ត​គ្នា​ខ្លាំង រវាង​ក្រុង​វ៉ា​ស៊ិន​តោន ​និង​ក្រុង​តេ​ហេ​រ៉​ង់ បន្ទាប់​ពី​លោក​ដូ​ណា​ល់​ត្រាំ​សម្រេច​ជា​ឯកតោភាគី កាលពី​ខែឧសភា​ឆ្នាំ​២០១៨​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុី​រ៉​ង់​។ បន្ទាប់​មក​អា​មេ​រិ​កបាន​បញ្ជូន​ទ័ព​ទៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រឈម​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ការ​គំរាមកំហែង​របស់​អុី​រ៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ