ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​យក​មក​ដំ​ដើម្បី​លក់ ស្រាប់តែ​សំឡេង​ផ្ទុះ​កក្រើក​ដី​ផ្តាច់ជីវិត​យាយ​និង​ចៅ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យាយ និង​ចៅ​២​នាក់​ដើរ​រើស​អេ​ត​ចាយ ក៏​រើស​បាន​គ្រាប់​មិន​ទាន់​ផ្ទុះ​យក​មក​ដំ ដើម្បី​យក​ដែក​ទៅ​លក់​ឲ្យ​អ្នកទិញ​អេ​ត​ចាយ ប៉ុន្តែ​ជា​អកុសល​គ្រាប់​នោះ​ស្រាប់តែ​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ដី ហើយ​ផ្តាច់ជីវិត​យាយ និង​ចៅ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៩​ព្រឹក…

ខេត្តស្វាយរៀង ៖ យាយ និង​ចៅ​២​នាក់​ដើរ​រើស​អេ​ត​ចាយ ក៏​រើស​បាន​គ្រាប់​មិន​ទាន់​ផ្ទុះ​យក​មក​ដំ ដើម្បី​យក​ដែក​ទៅ​លក់​ឲ្យ​អ្នកទិញ​អេ​ត​ចាយ ប៉ុន្តែ​ជា​អកុសល​គ្រាប់​នោះ​ស្រាប់តែ​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ដី ហើយ​ផ្តាច់ជីវិត​យាយ និង​ចៅ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​សង្វេគ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ១-​ជីដូន​ឈ្មោះ ផង់ សុ​ភី អាយុ​៦៥​ឆ្នាំ និង​២-​ចៅ​ឈ្មោះ ឃួ​ន បញ្ញា ភេទ​ប្រុស អាយុ​១០​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា ករណី​យាយ និង​ចៅ​ដំ​គ្រាប់​មិន​ទាន់​ផ្ទុះ​យក​ទៅ​លក់​អេ​ត​ចាយ​នោះ បាន​ផ្ទុះ​កក្រើក​ដី ហើយ​ត្រូវ​ចំ​អំបែង​គ្រាប់​ឆក់​យក​ជីវិត​យាយ និង​ចៅ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ គឺជា​គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម​នៅផ្ទះ​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

ក្រោយ​ពី​ផ្ទុះ​គ្រាប់​នេះ​រួច ម្ចាស់ផ្ទះ​ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​អន្តរាគមន៍ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​យាយ និង​ចៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

យ៉ាងណាមិញ សម្រាប់​មូលហេតុ​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ ពោល​គឺ​ពេល​នេះ​កំពុង​ចុះ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ និង​រក​អត្តសញ្ញាណ​គ្រាប់​ផលិត​នៅ​ប្រទេស​ណា ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ