ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«លោក ហេង រតនា អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោ.ម ពេលវិលត្រឡប់ទៅភូមិឋានវិញ»

2 ម៉ោង មុន

អគ្គនាយក​ស៊ី​ម៉ាក់ អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រាប់​សំណល់​សង្គ្រាម ជា​ពិសេស​គ្រាប់បែក​ចង្កោម នៅ​តាម​តំបន់​ព្រំដែន ។ ជាក់ស្តែង លោក ហេង​រតនា អគ្គនាយក​ស៊ី​ម៉ាក់…

អគ្គនាយក​ស៊ី​ម៉ាក់ អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រាប់​សំណល់​សង្គ្រាម ជា​ពិសេស​គ្រាប់បែក​ចង្កោម នៅ​តាម​តំបន់​ព្រំដែន ។

ជាក់ស្តែង លោក ហេង​រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​កាន់​ភូមិឋាន​ផ្ទះសំបែង​វិញ សុំ​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​សំណល់​សង្គ្រាម​ឈ្លានពាន​របស់​សៀម ជា​ពិសេស​គ្រាប់បែក​ចង្កោម ។

សូម​បញ្ជាក់​ថា ការ​ចេញ​មក​ប្រកាស​នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ធានា​បាន​នូវ​សុវត្ថិភាព​អាយុជីវិត​ជូន​ប្រជាពលរដ្ឋ និង​បញ្ចៀស​នូវ​សោកនាដកម្ម​ដែល​មិន​គួរ​កើត​មាន​ឡើង ស្រប​ពេល​ដែល​ស្ថានភាព​នៅ​តាម​តំបន់​មួយ​ចំនួន​ទើបតែ​មាន​ភាព​ធូរស្រាល និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​រស់នៅ​ជា​ធម្មតា​វិញ​៕