ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុនផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ជាង១១​លាន​ដុល្លារ ដើម្បី​គាំទ្រ​ការ​បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន​ក្នុង​ខេត្ត​ចំនួន​៣

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ជាង​១១​លាន​ដុល្លារ ដើម្បី​គាំទ្រ​អង្គភាព​ស៊ី​ម៉ាក់​បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន​ក្នុង​ខេត្ត​ចំនួន​៣​ ។ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស​…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ជាង​១១​លាន​ដុល្លារ ដើម្បី​គាំទ្រ​អង្គភាព​ស៊ី​ម៉ាក់​បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន​ក្នុង​ខេត្ត​ចំនួន​៣​ ។

ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​​អន្ដរជាតិ និង​ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​​សំណង​សម្រាប់​អនុវត្ត​គម្រោង​ ​សមាហរណកម្ម​ការ​បោសសម្អាត​មីន​និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដំណាក់កាល​ទី​៣ = Integrated Mine Cleara​nce and Victim Assistance(Phase3)” ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​អង្គភាព​CMAC ដែល​មាន​ទឹកប្រាក់​ចំនួន​១.៧០០.​០០០.​០០០ យ៉េន (​មួយ​ពាន់​ប្រាំពីរ​រយ​លាន​យ៉េន​) ប្រមាណ​ជាង​១១ លាន​ដុល្លារ​អា​មេ​រិ​ក​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ផ្លាស់​ប្តូរ​ពិធីសារ (exchange of note) បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។

គម្រោង​នេះ ​សម្រាប់​កិច្ច​ប្រតិបត្តិការ​របស់​អង្គភាព​CMAC នៅ​ខេត្ត​គោលដៅ​ចំនួន​៣ គឺ​ខេត្តបាត់​ដំបង ពោធិ៍សាត់ និង​ខេត្តកោះកុង ព្រមទាំង​មាន​រយៈពេល​អនុវត្ត​គម្រោង​ចំនួន​២​ឆ្នាំ ខែមករា ២០២៦ – ១៥ មក​រា ២០២៨​។

គម្រោង​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទទួលផល​ផ្ទាល់​ចំនួន​​​ជាង​២៧.០០០​គ្រួសារ និង​អ្នក​ទទួលផល​ដោយ​ប្រយោល​មាន​ចំនួន​យ៉ាងច្រើន​ទៀត​ផង ​។ ដើម្បី​សម្រេច​បាន​គោលដៅ​គម្រោង​នេះ អង្គភាព​CMAC​ត្រូវ​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​សរុប​ប្រមាណ​ជាង​៣៥០​នាក់ ​។

បន្ថែម​លើ​ការងារ​បោសសម្អាត​ផ្ទៃដី​ចម្ការ​មីន គម្រោង​នេះ​ក៏​មាន​ផ្ដល់​សម្ភារ​បច្ចេកទេស និង​​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដូច​ជា ម៉ាស៊ីន​រាវ​មីន​ALIS គ្រឿងចក្រ​កម្ទេច​មីនដ្រូ​ន និង​ប្រព័ន្ធ​ទិន្នន័យ​បញ្ញា​សិប្ប​និ​មិ្ម​ត​(AI) និង​ការ​អភិវឌ្ឍ​ជន​ខ្នាត​តូច​មួយ​ចំនួន​ទៀត ជូន​ប្រជាពលរដ្ឋ​ជា​ជន​រង​គ្រោះ​ដោយសារ​មីន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ