ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ចិត្ត​មិនសូវ​បាន​លេង Leroy Sane សុំ​យោបល់​ខ្លា​ចាស់​រូប​នេះ​ចាក​ចេញពី​មេឃ​ខៀវ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Leroy Sane របស់ Manchester City…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Leroy Sane របស់ Manchester City ចង់​ពិភាក្សា​ជាមួយនឹង David Beckham ពី​គម្រោង​ចាកចេញ​ទៅ Bayern Munich ។

ថ្វីបើ​ម្តាយ​ឪពុក​របស់ Sane ជា​អ្នក​គិតគូរ​ពី​អនាគត​របស់​កូន​មែន តែ Sane នៅ​តែ​ចង់​ប្រឹក្សា​ជាមួយនឹង​រៀមច្បង​ជើង​ខ្លាំង Beckham ។ នេះ​ក៏​ដោយសារ​តែ ជើង​ចាស់​រូប​នេះ គឺជា​អតីត​កីឡាករ​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ខ្ពស់ ។

ការ​ចាកចេញ​នេះ ក៏​មួយ​ផ្នែក​ដោយសារ​តែ​គ្រូបង្វឹក​ក្លិប Man City លោក Pep Guardiola មិនសូវ​ឱ្យ Sane ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​កាលពី​រដូវ​កាល​មុន ។ តែ​លោក Pep ថា លោក​មាន​ហេតុផល​របស់​លោក ។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​និយាយ​ជា​ច្រើន​ដង​មក​ហើយ ថា Leroy សំខាន់​ចំពោះ​យើង​ប៉ុណ្ណា ។ គាត់​ដឹង​ពី​មូលហេតុ​អ្វី ដែល​គាត់​មិន​បាន​ឡើង​លេង​ក្នុង​គ្រា​កន្លង​មកនេះ​»​។ លោក Pep បាន​បន្ត​ថា​៖ «​នៅ​ក្នុង​ការ​ប្រកួត​ខ្លះ ខ្ញុំ​ចង់បាន​កីឡាករ​ដែល​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ ។ គាត់​ល្អ​ហើយ តែ​ខ្ញុំ​តែងតែ​ចង់បាន​ឱ្យ​ល្អ​ជាង​នេះ​»៕

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ