ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ អតីត​បក្ស​ប្រឆាំង​ហូប​នំ​បញ្ចុក​បាន​១០% ឯ​បក្ស​កាន់​អំណាច​បាន​៩០%

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន បាន​អះអាង​ថា ថ្ងៃ​ទី​៩ មិថុនា ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​ទូ​ទាំង​ប្រទេស​នោះ ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នាំ​គ្នា​ហូប​បាន​តែ​១០%​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន បាន​អះអាង​ថា ថ្ងៃ​ទី​៩ មិថុនា ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​ទូ​ទាំង​ប្រទេស​នោះ ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នាំ​គ្នា​ហូប​បាន​តែ​១០%​ប៉ុណ្ណោះ ផ្ទុយ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​៩០%​។

ទោះបីជា​មាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​មាន​សកម្មជន​របស់​ខ្លួន​បាន​ចូលរួម​ហូប​នំ​បញ្ចុក​ច្រើន​យ៉ាងណា​ក្តី​លោក​សម រ​ង្ស៊ី នៅ​តែ​ក្រៅប្រទេស​ឯណោះ​វិញ​ក៏​បាន អះអាង​ថា ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកាស​ឲ្យ​សកម្មជន​គាំទ្រ​ខ្លួន​ហូប​នំ​បញ្ចុក​ផង​ដែរ ។ យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មិថុនា​នេះ យ៉ាង​ដូច្នេះ​ថា ៖«​អតីត​បក្ស​ប្រឆាំង​ថា ហូប​នំ​បញ្ចុក​ដូច​ស៊ូ​ណា​មី ចំណែកឯ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​មហា​ស៊ូ​ណា​មី ។

អតីត​បក្ស​ប្រឆាំង​ស៊ូ​ណា​មី​តែ​១០% ឯ​គណបក្ស​ប្រជាជន​កម្ពុជា​មហា​ស៊ូ​ណា​មី​៩០% ឯណោះ » ។ លោក​សុខ ឥ​សាន ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ហូប​នំ​បញ្ចុក​មួយ​កន្លែង​រាប់​តោន​ដែល​បង្ហាញ​ភាព​ខ្លាំង និង​មាន​ឧត្តមភាព​លើ​បក្ស​ដទៃ ហើយ​នេះ គឺជា​នយោបាយ​យក​ពូថៅ​វាយ​កម្ទេច​បន្លា​ផង​ដែរ ។ លោក​បន្ថែម​ថា ហូប​នំ​បញ្ចុក ដើម្បី​រួបរួម​គ្នា​ប្រជាជន​កម្ពុជា​ទាំងមូល​លើកលែងតែ​ក្រុម​ជន​ក្បត់ជាតិ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា លោក​សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​ហៅ​ការ​ហូប​បញ្ចុក​នេះ​ជា​ជ័យ​ជំនះ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​បង្ខំ​ឲ្យ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រត់​តាម​ក្នុង​ការ​ជួបជុំ​គ្នា ដើម្បី​ទទួលទាន​នំ​បញ្ចុក ។ លោក​សម រ​ង្ស៊ី​ថា «​នេះ​ជា​ជ័យ​ជំនះ​មួយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យើង​បាន​បង្ខំ​ឲ្យ​សម្ដេច​តេ​ជោរ​ត់​តាម​យើង​ក្នុង​ការ​ជួបជុំ​គ្នា ដើម្បី​ទទួលទាន​នំ​បញ្ចុក​ជាមួយ​គ្នា ។ មាន​យុទ្ធសាស្ត្រ​មួយ​ដែល​ចែង​ថា បើ​យើង​មិន​អាច​យក ឈ្នះ​លើ​គេ​បាន​ទេ យើង​ត្រូវ​តែ​ទៅ​ចូលរួម​ជាមួយ​គេ ។ ជាមួយ​គ្នា​នោះ​ដែរ​អតីត​មេ​បក្ស​ប្រឆាំង​ក៏​បាន​អំពាវនាវ​ដល់​សកម្មជន​ខ្លួន​បន្ត​ហូប​នំ​បញ្ចុក​ជា​រៀងរាល់ថ្ងៃ​ទៀត​ផង​ដែរ ។

ចំណែក​សម្ដេច​តេ​ជោ ហ៊ុន សែន វិញ​ក៏​បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ដដែល​ថា ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​បាន​ហូប​នំ​បញ្ចុក​រួម​គ្នា​ដោយ​មិន​ប្រកាន់​ក្រុម ប្រកាន់​ជំនឿ​សាសនា ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ សម្ដេច​បញ្ជាក់​ថា «​យើង​ហូប​នំ​បញ្ចុក​ជាមួយ​គ្នា​ថ្ងៃនេះ ដើម្បី​ខ្មែរ​យើង​កាន់តែ​រឹង​មាំ ដើម្បី​យើង​រួម​គ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​ចម្រើន​រុងរឿង ។ យើង​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បង្ហាញ​ពី​ការ​ស្រឡាញ់​រាប់អាន​គ្នា និង​ពង្រឹង​សាមគ្គីភាព​រវាង​គ្នា​នឹង​គ្នា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ទាំង​នៅ​ក្នុង​ទីក្រុង និង​នៅ​តាម​បណ្តា​ខេត្ត និង​តាម​តំបន់​ជនបទ​ស្រុកស្រែ​ចំការ​ដោយ​គ្មាន​ការ​រើសអើង​ឡើយ​»​។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​សង្កេត​នៅ​ថ្ងៃ​ហូប​នំ​បញ្ចុក​គេ​ឃើញ​ថា ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​ការ​ហូប​នំ​បញ្ចុក​មាន​ទ្រង់ទ្រាយ​ធំ ដូច​ជា សង់រោង​រៀបចំ​តុ​សម្រាប់​សកម្មជន​ទទួលទាន​ជុំ​គ្នា ។ ផ្ទុយ​ពី​អតីត​សកម្មជន​បក្ស​ប្រឆាំង​ហូប​នំ​បញ្ចុក​តាម​ផ្ទះ ដែល​ប្រមូលផ្តុំ​គ្នា​តែ​មនុស្ស​១០ ឬ​២០​នាក់​តែ​ប៉ុណ្ណោះ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ