ស្រឡាញ់ភេទដូចគ្នា លួចជួបគូស្នេហ៍ចាស់
ក្ដីស្រឡាញ់់មានភាពល្អូកល្អិនរវាងនាងគ្រីស្ដេន ស្ដេវ៉ើត (Kristen Stewart) និងនាងសារ៉ា ឌីនគីន (Sara Dinkin) ប្រៀបដូចជាឆាកល្ខោន ខណៈ«Radar»…
ក្ដីស្រឡាញ់់មានភាពល្អូកល្អិនរវាងនាងគ្រីស្ដេន ស្ដេវ៉ើត (Kristen Stewart) និងនាងសារ៉ា ឌីនគីន (Sara Dinkin) ប្រៀបដូចជាឆាកល្ខោន ខណៈ«Radar»…
ក្ដីស្រឡាញ់់មានភាពល្អូកល្អិនរវាងនាងគ្រីស្ដេន ស្ដេវ៉ើត (Kristen Stewart) និងនាងសារ៉ា ឌីនគីន (Sara Dinkin) ប្រៀបដូចជាឆាកល្ខោន ខណៈ«Radar» ផ្សាយថា ឌីនគីនបានខឹងដែលនាងស្ដេវ៉ើត ទៅដើរកម្សាន្តជាមួយនាងស្ដេលឡា មេកវែល (Stella Maxwell) អតីតគូស្នេហ៍ ។
រឿងរ៉ាវរបស់អ្នកស្រឡាញ់ភេទដូចគ្នា បានបញ្ជាក់ថា កាលពីឆ្នាំ២០១៦នាងស្ដេវ៉ើតបានទាក់ទងជាមួយនាងស្ដេលឡា មេកវែល ក្រោយមកអ្នកទាំង២បានព្រាត់គ្នា និងមកចងសម្ព័ន្ធភាពជាមួយនាងសារ៉ា ឌីនគីនវិញ ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយនេះនាងស្ដេវ៉ើត បង្កើតភាពចម្លែកមួយ ក្រោយពីនាងបានចេញទៅដើរកម្សាន្តជាមួយនាងមេកវែលជាគូស្នេហ៍ចាស់ ខណៈពេលរបាយការណ៍បញ្ជាក់ថាអ្នកទាំង២បានទទួលទានបាយរួមគ្នាក្នុងនាមជាមិត្តភក្ដិ ។
ចំពោះរូបថតបង្ហាញបានធ្វើឲ្យនាងឌីនគីនខឹង ព្រោះមិនបានដឹងថាស្ដេវុើតបានចេញទៅទទួលទានបាយជាមួយសង្សារចាស់ រហូតដល់ថ្នាក់គំរាមថានឹងឈប់សេពគប់គ្នា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ