ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បស្ចិម​ប្រទេស​អះ​អាង​ថា​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​រុស្ស៊ី​ត្រូវ​គេ​ដាក់​ថ្នាំ​ពុលស.ម្លា.ប់

1 នាទី មុន

ទីក្រុង​ម៉ូស្គូ៖ នៅ​ទី​បំផុត​ អាថ៌​កំបាំង​ជុំ​វិញ​ការ​ស្លាប់​របស់​ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី​ត្រូវ​បាន​លាត​ត្រដាង​ជា​បណ្ដើរ​ៗ​ហើយ​ក្រោយ​ការ​ធ្វើ​វិភាគ​ទៅ​លើ​សំណាក​របស់​សាក​សព​ជន​រង​គ្រោះ​​ដែល​ធ្វើ​ឡើង​ដោយ​​​ក្រុម​បស្ចិម​ប្រទេស​។ ​ប្រទេស​ចំនួន​៥គឺ​បារាំង​ អង់​គ្លេស អាល្លឺម៉ង់ ហូឡង់ និង​ស៊ុ​យ​អែត​អះ​អាង​ថា​មាន​តែ​​រដ្ឋ​អំណាច​នៅ​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​មាន​មធ្យោ​បាយ​​, មាន​កត្តា​ជំរុញ​ និង​មាន​ចរិត​​ប្រឆាំង​នឹង​​ច្បាប់​អន្តរ​ជាតិ​ដើម្បី​ធ្វើ​រឿង​នេះ​…

ទីក្រុង​ម៉ូស្គូ៖ នៅ​ទី​បំផុត​ អាថ៌​កំបាំង​ជុំ​វិញ​ការ​ស្លាប់​របស់​ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី​ត្រូវ​បាន​លាត​ត្រដាង​ជា​បណ្ដើរ​ៗ​ហើយ​ក្រោយ​ការ​ធ្វើ​វិភាគ​ទៅ​លើ​សំណាក​របស់​សាក​សព​ជន​រង​គ្រោះ​​ដែល​ធ្វើ​ឡើង​ដោយ​​​ក្រុម​បស្ចិម​ប្រទេស​។ ​ប្រទេស​ចំនួន​៥គឺ​បារាំង​ អង់​គ្លេស អាល្លឺម៉ង់ ហូឡង់ និង​ស៊ុ​យ​អែត​អះ​អាង​ថា​មាន​តែ​​រដ្ឋ​អំណាច​នៅ​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​មាន​មធ្យោ​បាយ​​, មាន​កត្តា​ជំរុញ​ និង​មាន​ចរិត​​ប្រឆាំង​នឹង​​ច្បាប់​អន្តរ​ជាតិ​ដើម្បី​ធ្វើ​រឿង​នេះ​ (ធ្វើ​ឃាត)​។ ប្រទេស​ទាំង​នេះ​ចោទ​ប្រ​កាន់​ថា​រដ្ឋាភិបាល​រុស្ស៊ី​ជា​អ្នក​បំពុល​សម្លាប់​លោក​អាឡិច​ស៊ី ណាវ៉ាល់​នី (Alexei Navalny​) កាល​ពី​ឆ្នាំ​២០២៤​​ដោយ​ប្រើ​ប្រាស់​សារ​ធាតុ​ពុល​ដ៏​កម្រ​មួយ​ប្រ​ភេទ​។

​ការិ​យាល័យ​កិច្ច​ការ​បរទេស​អង់​គ្លេស​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​ជា​មួយ​ប្រទេស​បួន​ទៀត​ថា​យើង​ដឹង​ថា​រដ្ឋ​អំណាច​​រុស្ស៊ី​ប្រើ​ប្រាស់​សារ​ធាតុ​ពុល​នេះ​ដើម្បី​ធ្វើ​ឃាត​លោក​ណាវ៉ាល់​នី ព្រោះ​ពួក​គេ​បារម្ភ​អំពី​ការ​ប្រឆាំង​របស់​​លោក​ (ចំពោះ​រដ្ឋ​អំណាច​នៅ​ម៉ូស្គូ​)។ ​លទ្ធ​ផល​ធ្វើ​វិភាគ​សំណាក​ដែល​យក​ចេញ​ពី​សព​លោក​ណាវ៉ាល់​នី​បញ្ជាក់​ដោយ​គ្មាន​អ្វី​សង្ស័យទេ​ថា​គេ​បាន​ប្រើ​ប្រាស់​សារ​ធាតុ​ឈ្មោះ​អេ​ពី​បា​ទី​ឌីន (epibatidine)។ វា​ជា​សារ​ធាតុ​ពុល​ដែល​មាន​នៅ​ក្នុ​ងសត្វ​កង្កែប​ពិស​នៃ​តំបន់​អាមេរិក​ខាង​ត្បូង។

ប្រទេស​ទាំង​៥​យល់​ថា​មាន​តែ​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​មាន​មធ្យោ​បាយ, មាន​កត្តា​ជំរុញ​ចិត្ត​ និង​មាន​ចរិត​ប្រឆាំង​នឹង​ច្បាប់​អន្តរ​ជាតិ​ដើម្បី​ធ្វើ​រឿង​នេះ​​។ លោក​ណាវ៉ាល់​នី​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ពន្ធនា​គារ​នៃ​តំបន់អាក​ទិច​ (Arctic) កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤​ នៅ​ពេល​លោក​​កំពុង​អនុ​វត្ត​ទោស​រយៈ​ពេល​១៩​ឆ្នាំ​។ ភរិយា​មេម៉ាយ​របស់​លោក​ គឺ​លោក​ស្រី​យូលីយ៉ា (Yulia) ថ្លែង​កាល​ពី​ឆ្នាំ​មុន​ថា​លទ្ធ​ផល​ពិសោធ​ដែល​ឯក​រាជ្យ​ពី​គ្នា​បង្ហាញ​លទ្ធ​ផល​ដូច​គ្នា​ថា​ស្វាមី​របស់​លោក​ស្រី​ត្រូវ​ថ្នាំ​ពុល​មិន​យូរ​ប៉ុន្មាន​មុន​ពេល​គាត់​ស្លាប់​។

លោក​ស្រី​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​លោក​ពូទីន​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ស្លាប់​នេះ​។ ប៉ុន្តែ​អាជ្ញា​​ធរ​រុស្ស៊ី​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​។ លោក​ស្រី​យូលីយ៉ា​ថ្លែង​ថា​ករណី​ដាក់​ថ្នាំ​ពុល​សម្លាប់​ស្វាមី​របស់​លោ​កស្រី​ឥឡូវ​នេះ​ត្រូវ​បាន​លាត​ត្រដាង​ការ​ពិត​ហើយ​តាម​រយៈ​ការ​ពិសោធ​តាម​លក្ខណៈ​វិទ្យា​សាស្ត្រ។ លោក​ស្រី​​​រំលឹក​ថា​កាល​ពី​២​ឆ្នាំ​មុន​ លោក​ស្រី​បាន​និយាយ​ចំ​ឈ្មោះ​លោក​ពូទីន​ជា​អ្នក​បញ្ជា​ឱ្យ​គេ​សម្លាប់​ស្វាមី​របស់​លោក​ស្រី​។

ជា​ការ​ពិត​ លោក​ស្រី​ច្បាស់​ក្នុង​ចិត្ត​ថា​នោះ​ជា​អំពើ​មនុស្ស​ឃាត​។ ​កាល​នោះ លោក​ស្រី​និយាយ​តែ​មាត់​ទទេ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ថ្ងៃ​នេះ​ ពាក្យ​សម្ដី​របស់​លោក​ស្រី​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ការ​ពិត​ដោយ​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ​។ ​របក​គំហើញ​ដែល​ថា​លោក​ណាវ៉ាល់​នី​ត្រូវ​គេ​ដាក់​ថ្នាំ​បំពុល​សម្លាប់​នោះ​គឺ​ផ្អែក​ទៅ​លើ​លទ្ធ​ផល​​វិភាគ​របស់​មន្ទីរ​ពិសោធ​ដែល​ធ្វើ​ការ​ឯក​រាជ្យ​ពី​គ្នា​ទៅ​លើ​សំណាក​នៅ​លើ​សព​លោក​ណាវ៉ាល់​នី​។ សំណាក​នេះ​ត្រូវ​គេ​ដឹក​ជញ្ជូន​ដោយ​ស្ងាត់​ៗ​ចេញ​​ពី​ប្រទេស​រុស្ស៊ី​៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ