រដ្ឋធានីវ៉ាស៊ីនតោន ៖ មន្ត្រីប្រចាំធនាគារជាតិអាមេរិកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃព្រហស្បត្តិ៍មកថាការតានតឹងពាណិជ្ជកម្មពិភពលោក និងកំណើនពន្ធបង្កជាហានិភ័យកាន់តែច្រើនឡើងដល់ការលូតលាស់របស់សហរដ្ឋអាមេរិកនិងសេដ្ឋកិច្ចពិភពលោកផងដែរ ។ នេះបើយោងតាមភ្នាក់ងារសារពត៌មាន Channel NewsAsia ចុះផ្សាយកាលពីថ្ងៃសុក្រទី០៧ ខែមិថុនានេះ ។
បម្លាស់ប្តូរស្ថានការដែលកើតឡើងតាំងពីដើមខែឧសភាដែលរួមមានពន្ធ២៥% ថ្មីលើផលិតផលចិន និងការគម្រាមពីសហរដ្ឋអាមេរិកថានឹងដាក់ពន្ធលើម៉ិកស៊ិកអាចប៉ះពាល់ដល់ជំនឿចិត្តអាជីវកម្ម និងការវិនិយោគ ព្រមទាំងជះឥទ្ធិពលដល់ដំណើរការសេដ្ឋកិច្ចផងដែរ។
លោក Robert Kaplan ដែលជាប្រធានធនាគារជឫតិអាមេរិកបាននិយាយថា ការដាក់ពន្ធលើផលិតផលម៉ិកស៊ិកប្រៀបដូចជាការដាក់ពន្ធលើផលិតផលអាមេរិកដែរព្រោះផលិតផលជាច្រើនដែលឆ្លងកាត់ព្រំប្រទល់គឺត្រូវបានប្រើប្រាស់ដើម្បីផលិតផលិតផលអាមេរិកបន្ត។ ទំនាក់ទំនងនេះបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការពង្រីក និងបង្កើតការងារក្នុងសហរដ្ឋអាមេរិក ខណៈដែលបង្កើនការគ្រប់គ្រងទីផ្សារពិភពលោក ។
លោកបានបន្តផងដែរថា វានៅលឿននៅឡើយសម្រាប់ធនគារជាតិក្នុងការកាត់បន្ថយអត្រាការប្រាក់ព្រោះរដ្ឋាភិបាលលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) អាចប្តូរគោលនយោបាយភ្លាមៗ ។
ពន្ធលើផលិតផលម៉ិកស៊ិកមិនទាន់ត្រូវបានអនុម័តទេ តែនឹងមានប្រសិទ្ធិភាពនៅថ្ងៃច័ន្ទ ខាងមុខនេះ និងមានគោលដៅកាត់បន្ថយចំនួនជនអន្តោរប្រវេសន៍ចូលមកកាន់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលលោកប្រធានាធិបតីត្រាំក៏បានឥ្យដឹងដែរថាពន្ធលើផលិតផលចិនត្រូវបានអនុម័តឡើងដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មដែលកាន់តែមានភាពយុត្តិធម៌ជាងមុនបន្ទាប់ពីការងារនិងបច្ចេកវិទ្យាត្រូវបានផ្ទេរទៅឲ្យប្រទេសចិនអស់ជាច្រើនឆ្នាំមក ។
IMF ក៏បាននិយាយក្នុងរបាយការណ៍មួយដែរថា ការតានតឹងឡើងនៃជម្លោះពាណិជ្ជកម្មអាចបង្កឲ្យទីផ្សាររហិញ្ញវត្ថុធ្លាក់ចុះនឹងបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់សេដ្ឋកិច្ចអាមេរិក ។
IMF បានបន្តថា វាពិតជាសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិកក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយនឹងប្រទេសចិន និងបានបន្ថែមថាការប្រើប្រាស់ពន្ធដើម្បីដាក់សម្ពាធលើប្រទេសចិនកំពុងតែប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពិភពលោក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ