ទៅ​ចម្ការ​មួយ​ភ្លាត ស្រាប់តែ​ងាក​មក​វិញ​ស្រែក​ផ្អើល​ឆោឡោ


ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​០៨ ខែមិថុនា​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ចម្ការ​របស់​ខ្លួន រួច​ចត​ទុក​ចោល​មួយ​ភ្លែត​នៅ​លើ​ផ្លូវ បន្ទាប់​មក​ក៏​ដើរ​ចូល​ទៅ​ក្នុង​ចម្ការ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​ចេញ​មក​ក្រៅ​វិញ ពេល​ក្រលេក​រក​មើល​បែរជា​បាត់​ម៉ូតូ​តែ​ម្តង រួច​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រាយការណ៍​ទៅ​កម្លាំង​នគរបាល​ឱ្យ​ស្ទាក់​ចាប់ខ្លួន​តែ​ម្តង ។

ប្រភព​បន្ត​ថា ក្រោយ​ទទួល​ដំណឹង​ការ​ណី​លួច​ម៉ូតូ កម្លាំង​នគរបាល​ក៏​ចុះ​ល្បាត​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ជន​របស់​រង​គ្រោះ​ទើប​នាំ​គ្នា​ដេញចាប់​ក្នុង​ចម្ការ​ដំឡូង​មី ដើម្បី​ធ្វើការ​ឃាត់ខ្លួន ។ ប្រភព​បញ្ជាក់​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ សៅ វុ​ទ្ធី ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ដោយ​បាត់​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម HONDA DREAM ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ប៉ៃលិន​១c.៥៦៧៤ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ យ​ន ដា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​សំពរ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​ចាប់​យក​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង HONDA DREAM ស៊េរី​ឆ្នាំ​២០១៩ សោ​ច្នៃ​១ សម្រាប់​កាច់​សោ​ម៉ូតូ (​ដង​០១ និង​ផ្លែ​០២) ។

បើ​តាម​សំដី​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​គ្នា​ពីរ​នាក់​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង (​មិន​ស្គាល់​ម៉ាក​) ដើម្បី​ធ្វើ​សកម្មភាព​នៅ​ពេល​ជួប​ម៉ូតូ​ជន​រង​គ្រោះ​ជនសង្ស័យ​ខាងលើ​ក៏​ចុះ​ពីលើ​ម៉ូតូ​គ្នា​គេ ដោយ​ជនសង្ស័យ​ម្នាក់​ជិះ​ចេញ​ទៅ​មុន ចំណែក​រូបគេ (​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​) ក៏​ចាប់​លួច​ម៉ូតូ​ជន​រង​គ្រោះ​តែ​ម្តង ។

ជនសង្ស័យ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​៧ ពួក​គេ​ធ្វើ​សកម្មភាព និង​សម្រាក​នៅ​ខេត្តបាត់ដំបង លុះ​ព្រឹក​ឡើង​ក៏​បន្តដំណើរ​មក​លួច​នៅ​ខេត្ត​ប៉ៃលិន ហើយ​នេះ​ជា​លើក​ទី​ពីរ ដែល​ពួក​គេ​ធ្វើ​សកម្មភាព​លួច ដោយ​លើក​ទី​មួយ​បាន​សម្រេច​១​គ្រឿង​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ