ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អើយ​! ប្រទះ​ឃើញ​សព​តាម​ផ្លូវ​រថភ្លើង ក្បាល​និង​ខ្លួន​ដាច់​ចេញពី​គ្នា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រទះ​ឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្នុង​សភាព​ដាច់​ក្បាល ដាច់​ដៃ​ឆ្វេង និង​រលាត់​ពេញ​ខ្លួនប្រាណ​យ៉ាង​រន្ធត់​នៅ​តាម​ផ្លូវ​រថភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​កំពង់​ចិន…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រទះ​ឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្នុង​សភាព​ដាច់​ក្បាល ដាច់​ដៃ​ឆ្វេង និង​រលាត់​ពេញ​ខ្លួនប្រាណ​យ៉ាង​រន្ធត់​នៅ​តាម​ផ្លូវ​រថភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​របាយការណ៍​របាយការណ៍​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៩ មិថុនា​នេះ ចំណុច​លើ​ផ្លូវ​រថភ្លើង​ស្ពាន​ទឹកថ្លា ក្នុងភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ មាន​ករណី​ប្រទះ​ឃើញ​សាកសព​មួយ​កើតឡើង ដោយ​សាកសព​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា សព​នោះ​មាន​សភាព ដាច់​ក្បាល ដាច់​ដៃ​ឆ្វេង ជើង​ឆ្វេង​មួយ​កំណាត់​ត្រឹម​ភ្លៅ មាន​ស្នាម​រលាត់​ពេញ​ខ្លួនប្រាណ និង​របូត​ខោអាវ​ចេញពី​ខ្លួន​អស់ ចំណែក​ក្បាល​សាកសព​ខាងលើ​នេះ ឃ្លាត​ពី​ចេញ​សព​ប្រហែល​ប្រមាណ​១០០០​ម៉ែត្រ​ចន្លោះ​ផ្លូវ​រថភ្លើង​ពី​ក្បាល​សព​ទៅ​ខ្លួនប្រាណ​សព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​បំបែក​សាច់ ឆ្អឹង ពោះវៀន ខោអាវ លុយ ស្បោង​ចង​ទុ​រ​យោ និង​ស្លាបព្រា​ធ្លាក់​តាម​បណ្តោយ​ផ្លូវ​ជា​ច្រើន​បំណែក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​ករណី​ខាងលើ​នេះ តាម​ការ​ពិនិត្យ និង​ស្រាវជ្រាវ​លើ​សាកសព ព្រមទាំង​កន្លែង​កើតហេតុ យើង​សន្និដ្ឋាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវដែក​។ ហើយ​បច្ចុប្បន្ន​យើង​កំពុង​ស្វែងរក​សាច់ញាតិ​សាកសព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ