រាជធានីភ្នំពេញ ៖ ធ្លាប់ជាប្រទេស ដែលរងគ្រោះដោយសារតែជំងឺរបេងមួយនៅលើពិភពលោក នៅពេលនេះ កម្ពុជាកំពុងតែមានបំណងផ្តាច់ឫសមេរោគនេះ ចេញពីប្រទេស ។
នៅក្នុងសារសម្រាប់ទិវាពិភពលោក កំចាត់រោគរបេង ២៤ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់បង្ហាញថា កម្ពុជាពិតជាចង់បញ្ចប់វត្តមានជំងឺរបេងពីនៅក្នុងប្រទេស ។
សម្តេចធិបតី បានលើកឡើងថា ប្រមាណជា២០ឆ្នាំមុន កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតរបេងខ្ពស់ជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែតាមកំណត់ត្រាចុងក្រោយ ដែលបានធ្វើនៅក្នុង ឆ្នាំ២០២៤ មានការកត់ត្រាករណីនេះត្រឹមតែ ១៨នាក់ប៉ុណ្ណោះ នៅក្នុងចំណោមប្រជាពលរដ្ឋ ១០០.០០០ នាក់ ៕



ចែករំលែកព័តមាននេះ