ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ផ្សោត​កើត​ថ្មី​១​ក្បាល នៅ​អន្លង់​ផ្សោត​កាំ​ពី ខេត្តក្រចេះ

3 ថ្ងៃ មុន

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​អគ្គនាយកដ្ឋាន​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​អង្គការ WWF វេលា​ម៉ោង​២:៣០​រសៀល នា​ថ្ងៃ​ទី​១៨…

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​អគ្គនាយកដ្ឋាន​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​អង្គការ WWF វេលា​ម៉ោង​២:៣០​រសៀល នា​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ នៅ​អន្លង់​ផ្សោត​កាំ​ពី ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នេះ​បើ​យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។
កូន​ផ្សោត​នេះ មាន​អាយុប្រមាណ​២​ថ្ងៃ មាន​សុខភាព​ល្អ ស្ថិត​នៅ​ក្នុង​ក្រុម​សត្វ​ផ្សោត​ពេញវ័យ ៥​ក្បាល ផ្សេង​ទៀត​។ នេះ​ជា​កូន​ផ្សោ​តទី​៣ ត្រូវ​បាន​កត់ត្រា​នៅ​ដើមឆ្នាំ​២០២៦ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បងប្អូន​ឆ្មាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ជលផល​ដ៏​មាន​តម្លៃ​។ ទន្ទឹម​នេះ​ប្រ​សិន​បងប្អូន​ប្រជា​នេសាទ បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត ពិសេស​កូន​ផ្សោត សូម​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ជលផល ដែល​មាន​លេខ​ទូរ​សព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ