ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម្ល៉េះ​! ជិះម៉ូតូទាក់​ដៃ​ស្ត្រី​ម្នាក់រួច​ជ្រុល​​ទៅ​បុក​រថយន្ត​សន្លប់​ខ្លួនឯង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ជ្រុល​ចង្កូតទៅ​ទាក់​ដៃស្ត្រីម្នាក់ដែលប្តីកំពុងឌុប​តាមផ្លូវ​​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​អាយ​បុរស​ដែល​ជិះ​ម៉ូតូ​​ដួល​ទៅ​បុក​នឹង​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​ខណ្ឌមានជ័យ ដែល​ចត​ស្ងៀម ធ្វើ​អោយ​បុរស​ម្នាក់​នោះ​រង​របួសធ្ងន់​​តែម្តង​។ ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧​ខែ មិថុនា ឆ្នាំ​២០១៩ ទល់មុខ​អតីត​ខាង​ឡា​វី​ហ្គា​ស…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ជ្រុល​ចង្កូតទៅ​ទាក់​ដៃស្ត្រីម្នាក់ដែលប្តីកំពុងឌុប​តាមផ្លូវ​​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​អាយ​បុរស​ដែល​ជិះ​ម៉ូតូ​​ដួល​ទៅ​បុក​នឹង​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​ខណ្ឌមានជ័យ ដែល​ចត​ស្ងៀម ធ្វើ​អោយ​បុរស​ម្នាក់​នោះ​រង​របួសធ្ងន់​​តែម្តង​។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧​ខែ មិថុនា ឆ្នាំ​២០១៩ ទល់មុខ​អតីត​ខាង​ឡា​វី​ហ្គា​ស ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

បុរស​ម្នាក់​ដែល​រង​របួសធ្ងន់​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១FZ- ៦៨៧៦ ។ ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HJ-៧៨៧០ ជិះ​គ្នា​៣នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច ក៏​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូមួយ​គ្រឿង​​ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ក៍​ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​ចង្កូត​ម៉ូតូ​​របស់​ភាគី​បុរសជិះតែម្នាក់ឯង​ក៏​​បាន​ជ្រុល​ទៅ​ទាក់​ដៃ​ស្ត្រី​ជា​ប្រពន្ធ​ដែល​អង្គុយ​ខាងក្រោយ បណ្ដាល​អាយ​ភាគី​ខាង​បុរស​ដែល​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ដួល​ជ្រុល​ទៅ​បុក​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​ខណ្ឌមានជ័យ​ដែល​ចត​ស្ងៀម​យ៉ាង​ពេញទំហឹង ធ្វើ​អោយ​បុរស​ម្នាក់​នោះ​រង​របួស​សន្លប់​ស្តូកស្តឹង​បាត់​មាត់​បាត់​ក​តែ​ម្តង ។ ដោយឡែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច​មិន​បាន​ដួល​នោះ​ទេ ហើយ​ក៏​មិន​មាន​រង​របួស​អ្វី​ដែរ ។

ក្រោយ​កើតហេតុ បុរស​ម្នាក់​ដែល​រង​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​អោយ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ