ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឡាន១គ្រឿងជួបគ្រោះធ្លា.ក់ផ្លូវ លើភ្នំបូក​គោ ទំរាំយកស.ពអ្នកបើកបរបាន​ ប្រើពេលអស់​៣៦​​ម៉ោង

1 នាទី មុន
  • កំពត

​ខេត្តកំពត ៖ មានករណី​រថយន្ត​ធុន​ធំមួយគ្រឿងមាន​ដឹក​គ្រែ​​និង​ដឹក​សម្ភា​រះ​ផ្សេង​ទៀត ​ធ្វើដំណើរ​​ចុះ​ពីលើ​ភ្នំ​បូកគោ​ បាន​បើក​ធ្លាក់​​ផ្លូវធ្លាក់ចុះ​ទៅ​ក្រោម​ប្រហែល​50​ម៉ែត្រ​ ​កាលពី​វេលា​ម៉ោង​6​យប់​ថ្ងៃ​ទី​9 ​ខែឧសភា​ ឆ្នាំ​2026​។​ បន្ទាប់ពីកើតហេតុ មិន​អាច​យកស​ពអ្នកបើកបរ…

​ខេត្តកំពត ៖ មានករណី​រថយន្ត​ធុន​ធំមួយគ្រឿងមាន​ដឹក​គ្រែ​​និង​ដឹក​សម្ភា​រះ​ផ្សេង​ទៀត ​ធ្វើដំណើរ​​ចុះ​ពីលើ​ភ្នំ​បូកគោ​ បាន​បើក​ធ្លាក់​​ផ្លូវធ្លាក់ចុះ​ទៅ​ក្រោម​ប្រហែល​50​ម៉ែត្រ​ ​កាលពី​វេលា​ម៉ោង​6​យប់​ថ្ងៃ​ទី​9 ​ខែឧសភា​ ឆ្នាំ​2026​។​

បន្ទាប់ពីកើតហេតុ មិន​អាច​យកស​ពអ្នកបើកបរ ​មក​ធ្វើបុណ្យ​បាន​ភ្លាម​ៗ​នោះ​ទេ​ ដោយសា​តែ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ខ្លាំង​ ពិបាក​ក្នុង​​ចូល​ចុះ​ទៅ​យក ។ ​តែដោយសារ​​ការ​អន្ទះសា​របស់​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់ជនរងគ្រោះ ក៏​​បាន​ជួល​ក្រុម​កម្មក​ជំនាញ​ចុះ​ទៅ​កាត់​ដែក​រថយន្ត​ដែលកៀប​ជាប់​អ្នកបើកបរ ហើយ​​យក​សព​ចេញ​មកបាន​នៅ​វេលា​ម៉ោង​ជិត​4ទៀបភ្លឺថ្ងៃ​ទី​11 ​ខែឧសភា​ ឆ្នាំ​2026 ។​

​នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ក្រុម​គ្រួសារ​សាច់​ញាតិ​នៃ​សពថា ​គិត​ទាំង​ដឹក​សព​មក​ដល់​ផ្ទះ​ផង​មាន​រយះ​ពេល​36​ម៉ោង ។

​ជន​រង​គ្រោះ​ឈ្មោះ​ព្រំ​ ចាន់​ថន​ ភេទប្រុស អាយុ​42​ឆ្នាំ​ ជាអ្នកបើកបររថយន្ត រស់​នៅ​ភូមិ​កោះ​ម៉ាក់​ប្រាំង​ ឃុំ​បឹង​សាលា​ខាងជើង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។

រថយន្តធុនធំមួយគ្រឿងដែល​ជួបគ្រោះថ្នាក់ខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3C-1231 ។​

​សព​ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​​នៅ​ឯ​ផ្ទះ ក្នុង​​ភូមិ​កោះ​ម៉ាក់​ប្រាំង​ ។

បច្ចប្បន្ន ​រថយន្ត​មួយគ្រឿងខាងលើ​ត្រូវបាន​ទុក​​ចោល​នៅ​កន្លែងកើតហេតុ នៅ​ភ្នំ​បូកគោ​ ចំណែក​​មូល​ហេតុ​ ​អាចបណ្តាលមក​ពី​រថយន្ត​​ដាច់ហ្វ្រាំងផង​ក៍​មិនដឹង ព្រោះមានការ​សន្និដ្ឋាន​​ខុស​ៗ​គ្នា​ ។ ម្យ៉ាងទៀត​អ្នកបើកបរ​នៅ​ក្នុង​រថយន្ត​នោះ​មាន​តែ​ម្នាក់ឯង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ