ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​អេ​ត​ចាយ បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ​ដាច់​កង់​មុខ​១​គ្រាប់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ រថយន្ត​១​គ្រឿង ​ដឹក​អេ​ត​ចាយ​ពេញ​ទ្រុង ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន​ ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​មួយ​កន្លែង​ មាន​យានយន្ត​កំពុង​ឈប់​ត្រៀបត្រា​នៅ​ខាង​មុខ ស្រាបតែ​ជាន់​ហ្វ្រាំង​អត់​ស៊ី។ ដោយ​ខ្លាច​បុក​យានយន្ត​ទាំងនោះ អ្នកបើកបរ…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​១​គ្រឿង ​ដឹក​អេ​ត​ចាយ​ពេញ​ទ្រុង ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន​ ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​មួយ​កន្លែង​ មាន​យានយន្ត​កំពុង​ឈប់​ត្រៀបត្រា​នៅ​ខាង​មុខ ស្រាបតែ​ជាន់​ហ្វ្រាំង​អត់​ស៊ី។ ដោយ​ខ្លាច​បុក​យានយន្ត​ទាំងនោះ អ្នកបើកបរ ក៏​បាន​សម្រេចចិត្ត​កាច់ចង្កូត​គេច​ចេញ ហើយ​ក៏​ជ្រុល​ទៅ​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល បណ្ដាល​ឲ្យ​រថយន្ត​នេះ ​ដាច់​កង់​មុខ​ខាងស្ដាំ​១​គ្រាប់ ​ទៅ​មុខ​លែង​រួច ។

ឧប្បត្តិហេតុ​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣) ត្រង់​ចំណុច​មុខ​វត្ត​គោក​ខ្សាច់ ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ដឹក​អេ​ត​ចាយ ​១​គ្រឿង​ខាងលើ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ព​ណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ​3A-1645 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

បើ​តាម​បុរស​ម្នាក់​ ដែល​ជា​អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​នេះ ​ដឹក​អេ​ត​ចាយ​ពេញ​ទ្រុង បើកបរ​តាម​មហាវិថី​ ស៊ី ជី​ន​ពីង ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ មាន​យានយន្ត​ កំពុង​ឈប់​ភ្លើងស្តុប​ត្រៀបត្រា ស្រាប់តែ​រថយន្ត​នោះ​ អត់​បន្ថយល្បឿន​ឡើយ រួច​ក៏​រេ​ចង្កូត​បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល បណ្ដាល​ឲ្យ​រថយន្ត​នោះ​ដាច់​កង់​មុខ​ខាងស្ដាំ​ទើប​ទៅ​មុខ​លែង​រួច ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ​ដែរ បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ប្រាប់​គេឯង​ថា ខណៈ​ពេល​បើកបរ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ជាន់​ហ្វ្រាំង​អត់​ស៊ី ហើយដោយ​ខ្លាច​បុក​យានយន្ត​នៅ​ខាង​មុខ គាត់​ក៏​បាន​កាច់ចង្កូត​គេច​ចេញ ទើប​បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ​បែប​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើ​ហេតុ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​ជូន​នគរបាល​ការិយាល័យ ចារ​ចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ នាំ​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ