រាជធានីភ្នំពេញ ៖ ជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា(គោព្រៃកម្ពុជា) និងក្រុមជម្រើសជាតិប៉ាគីស្ថាន កាលពីល្ងាចថ្ងៃទី៦ មិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបង្កើតការរីករាយដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំង ដោយក្រុមម្ចាស់ផ្ទះបានលត់ក្រុមភ្ញៀវ ២-០ សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ។
ការប្រកួតក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង៣មុឺននាក់ស្ថិតក្រោមតំណក់ភ្លៀងដែលបង្អុរចុះមកច្រើនគួរសមផងនោះ សម្រាប់តង់ទី១ គេឃើញក្រុមទាំងពីរលេងក្នុងលក្ខណៈស្ទាបស្ទង់មិនសូវដាក់សម្ពាធគ្នានោះទេហើយបញ្ចប់ក្នុងលទ្ធផល០-០ ។ ចូលតង់ទី២ ការលេងរបស់ពួកគេក៏មិនសូវសម្រុកគ្នាប៉ុន្មានដែរធ្វើឱ្យបរិយាកាសនៅទីនោះហាក់ស្ងប់ស្ងាត់បន្តិច ។
ទាល់តែនៅ សល់១០នាទីចុងក្រោយទើបគេលឺសូរសំឡេងហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រពេញពហុកីឡដ្ឋានជាតិ តែម្ដងបន្ទាប់ពីកីឡាករ សៀង ចន្ធា និងសិស្សច្បង គួច សុកុម្ភៈ រកបានម្នាក់១គ្រាប់ ជួយក្រុមគោព្រៃកម្ពុជា យកឈ្នះក្រុមប៉ាគីស្ថាន ២-០ នៅនាទីទី៨១ និង៨៤។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda បានកក់កៅអីជុំទី២ជាបណ្ដោះអាសន្ន ដ្បិតក្រុមគោព្រៃកម្ពុជាត្រូវធ្វើដំណើរទៅប្រកួតជើងទី២ ក្រៅដីជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា ខាងមុខ ដើម្បីធានាកៅអីឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualification-AFC)៕ (កែសម្រួលដោយ ៖ បុប្ផា)
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែលលោក Pep Guardiola ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Barcelona ថ្មីៗនេះ នាយកក្លិប លោក Josep Maria Bartomeu បាននិយាយ...
ជាមួយនឹងការដាក់បង្ហាញរថយន្តម៉ាក Aston Martin DBX ក្រុមហ៊ុនរថយន្តប្រណីតរបស់ចក្រភពអង់គ្លេសកំពុងសង្ឃឹមថា នឹងមានវាសនាខ្ពស់ អាចជួយបន្ថែមការវិនិយោគរបស់មហាសេដ្ឋីកាណាដា Lawrence...
ខេត្តក្រចេះ៖ ក្រុមមន្ត្រីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀតត្រូវបាន គេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេមេគង្គខេត្តក្រចេះ ជាមួយនិងផ្សោតមេធំមួយ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅពេលនេះ Lionel Messi មានចំនួនគ្រាប់បាល់សរុបដល់ទៅ ៦១៧គ្រាប់ ដែលមានចំនួនច្រើនជាងកីឡាករខ្លាំងៗបីនាក់បូកចូលគ្នានៅ Barcelona។កាលពីថ្ងៃ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីដាក់ពាក្យបណ្ដឹងសុំ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អនាគតរបស់ Kylian Mbappe នៅ Paris Saint-Germain ហាក់ដូចជាស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីមានរបាយការណ៍លេចឡើងថា កីឡាករបារាំងរូបនេះបានបដិសេធមិនចុះ...
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាការសម្រេចដោយឆន្ទានុសិទ្ធិ...
រាជធានីភ្នំពេញ ៖ អតីតតារាកំប្លែងពោរពេញដោយទេពកោសល្យអ្នកនាងអយ ដែលបាត់វត្តមាន៦ទៅ៧ឆ្នាំនោះ បានបង្ហាញវត្តមានគ្រប់សកម្មភាពសិល្បៈដែលមានពិធីផ្សេងៗ។ ដោយសារតែ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាកររបស់ហង្សក្រហម Sadio Mane បានប្រាប់ពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការដណ្តើមពាន Ballon d’Or ឆ្នាំ២០១៩។Mane ឈរ...
ការលើសជាតិស្ករក្នុងឈាមកើតឡើងនៅពេលដែលមានជាតិស្ករច្រើនខុសធម្មតាកំពុងតែចរាចរណ៍ក្នុងចរន្តឈាម។ វាអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទ សរសៃឈាម និងសរីរាង្គជាច្រើន...
ក្រុមហ៊ុន Ford កំពុងព្យាយាមចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយកែច្នៃកាកសំណល់កាហ្វេចាស់ពីហាង McDonald’s ទៅជាគ្រឿងបន្លាស់រថយន្ត។ Ford បាន...
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឆ្នាំ២០១៩ខេត្តបន្ទាយមានជ័យមានអ្នកជំងឺគ្រុនចាញ់ចំនួន១៤នាក់ត្រូវបានព្យាបាលជាសះស្បើយគ្មានអ្នកគ្រោះថ្នាក់ឡើយ នេះបើយោងតាមរបាយការណ៍...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមលើករណីជនជាតិចិន៣នាក់ ប៉ុនប៉ងលួចយករថយន្តនៅក្នុងបរិវេណសាលាក្រុងព្រះសីហនុ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១០ ឧសភា ត្រូវ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរសុទ្ធតែក្មេងៗបានធ្វើសកម្មភាពជិះម៉ូតូដើរដេញវៃយកម៉ូតូពីពលរដ្ឋនៅតាមផ្លូវត្រូវកម្លាំងនគរបាលស្រុកអង្គ...
ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកនាថ្ងៃទី១១ ធ្នូ នេះ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំពិធីមហោស្រព...
ខេត្តក្រចេះ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តនិងស្រុក បានសម្រេចធ្វើការចាប់ឃាត់ខ្លួន មនុស្សប្រុស-ស្រី៣នាក់ ក្នុងនោះ មានម្នាក់ជាជនជាតិចិន ក្រោយពីសង្ស័យថា ពួកគេ...
ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តវេអងចំនួន៤គ្រឿងមានដឹកឈើពេញៗ ធ្វើដំណើរចេញពីស្រុកវើនសៃ ឆ្ពោះចូលមកក្រុងបានលុង ហើយត្រូវបានកម្លាំងប៉ុស្តិ៍...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងចាស់បុរាណបានកើតឡើងពីអតីតកាលតាមបច្ចេកវិទ្យាទំនើបដោយសារស្គែនតំបន់នោះ ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ក្រុងនោះ...
ព័ត៌មានលម្អិតថ្មីៗ បានលេចចេញមកទាក់ទងនឹងរថយន្តអគ្គិសនី Ford F-150 ដែលអាចអូសទូររថភ្លើងបានរាប់តោន។ កម្មសិទ្ធិបញ្ញានៃគ្រោងតួរថយន្ត បានបង្ហាញពីការដាក់អាគុយ ដែលមាន...
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំច្រកទ្វារអន្តរជាតិ«ដូង» ស្រុកកំរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លី...