ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល​គាត់​ស៊ីផុយ​…​ជួលម៉ូតូនៅសៀមរាប ជិះមកលក់នៅភ្នំពេញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ធំ បានតាម​ប្រមាញ់​ឃាត់ ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២​និង​ទី​៣ ខែមិថុនា នៅ​ខេត្តសៀមរាប​និង​ខេត្តកំពង់ធំ ពី​បទ​ដើរ​ជួលម៉ូតូ​នៅ​តាម​ហាង​ម៉ូតូ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ធំ បានតាម​ប្រមាញ់​ឃាត់ ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២​និង​ទី​៣ ខែមិថុនា នៅ​ខេត្តសៀមរាប​និង​ខេត្តកំពង់ធំ ពី​បទ​ដើរ​ជួលម៉ូតូ​នៅ​តាម​ហាង​ម៉ូតូ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប ហើយ​យក​ទៅ​លក់​នៅ​ភ្នំពេញ គឺ​ជួល​ស៊ីដាច់​ម៉ាត់ ។

ប្រភព​ពី​នគរបាល​ក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ និង​ទី​៣១ ខែឧសភា ឆ្នាំ២០១៩ មាន​ជន​ម្នាក់​ឈ្មោះ អៀង គា​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ និងបក្ខពួក​ម្នាក់​ទៀត បាន​ក្លែង​ធ្វើ​ជា​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវ​ជិះ​កម្សាន្ត​នៅ​ក្នុង​ក្រុង​សៀមរាប ពី​ហាង​ម៉ូតូ​យីហោ «​សៀមរាប ស្គូ​ត​ធឺ​រេ​ន​ថ​ល​»​ស្ថិត​នៅភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ។

ក្រុម​នេះ​ ជួល​ម៉ូតូ​បាន​ចំនួន​៥​គ្រឿង មាន​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច ស៊េរី​ឆ្នាំ​២០១៨​ចំនួន​៣គ្រឿង ពាក់​ផ្លា​ក​លេខ សៀមរាប ១AE-៩៧៥២ សៀមរាប ១AC-៩៥០៨ បាត់ដំបង​១AF-០០៦៦ ម៉ាក​គ្លី​ក​១​គ្រឿង ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ សៀមរាប ១AC -៦១៩៥ និង​ម៉ាក​PCX​មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ សៀមរាប ១AC-១៥៧៦ ។ ម្ចាស់​ហាង​ម៉ូតូ​ខាងលើ​នេះ ឈ្មោះ ហុង សុ​ថុ​ល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។

លុះ​មក​ដល់​ថ្ងៃ​ទី​១ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​យប់ ជនសង្ស័យ​ខាងលើ​បាន​មក​រក​ជួល​ម៉ូតូ​បន្ថែម​ទៀតតែ​ម្ចាស់​ហាង​ឆ្ងល់​ក៏​សួរ​ថា ចុះ​ម៉ូតូ​៥​គ្រឿង​មុន យក​ទៅ​ណា​ទើប​មិនឃើញ ? ឯ​ជនសង្ស័យ​ឆ្លើយ​ថា ម៉ូតូ​ដែល​ជួល​ជិះ​នោះ​នៅផ្ទះ​សំណាក់ ។ ដោយ​មានការ​សង្ស័យ ព្រោះ​មិនឃើញ​ម៉ូ តូ​ដែល​ជនសង្ស័យ​ជួល​ជិះ​នោះ​ជា​ច្រើន​គ្រឿង ហើយ​បន្ត​ជួល​ជិះ​បន្ថែម​ទៀត ម្ចាស់​ហាង​ក៏​បានប្តឹង​សមត្ថកិច្ច និង​នាំ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ដើម្បី​សាកសួរ និងដាក់​ពាក្យបណ្ដឹង ហើយ​ជនសង្ស័យ​ក៏​ត្រូវ​បាន
ឃាត់ខ្លួន ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានចម្លើយ​ពី​ជនសង្ស័យ​ហើយ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​អធិការ ក្រោម​កិច្ចសហការ​រវាង​ផែន​ព្រហ្ម​ទ​ណ​ខេត្តសៀមរាប និង​ផែន​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ និង​ដឹក
នាំ​នីតិវិធី​ដោយ​លោកវរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ បាន​នាំ​ម្ចាស់​ហាង​ទៅ​រាជធានី​ភ្នំពេញ សហការ​គ្នា​ជាមួយ​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ​និង​ដកហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន​៥​គ្រឿង​ត្រឡប់​មក​វិញ ។

នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង១២​ថ្ងៃត្រង់ ខណៈ​នគរបាល​និង​ម្ចាស់​ហាង​ត្រឡប់​មក​សៀមរាប​វិញ បុគ្គលិក​ហាង​បាន​ទូរស័ព្ទ​ប្រាប់​ជន​រង​គ្រោះ​ថា មាន​ជន​ម្នាក់​ឈ្មោះ អុ​ឺ​ង ឆាយ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​មក​ជួល​ម៉ូតូ​ហុងដា​គ្លី​ក ពណ៌​ស ស៊េរីឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ សៀមរាប ១AC-៦១៣៥ ដោយ​ប្រាប់​ថា​ជួល​ជិះ​ក្នុង​ក្រុង​សៀមរាបតែ​សង្ស័យ​ថា​កំពុង​ជិះ​គេចខ្លួន​ទៅ​ភ្នំពេញ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ម្ចាស់​ហាង​និង​នគរបាល​ក្រុង​សៀមរាប ក៏​បាន​ស្នើ​តាម រយៈ​លោក​ឧត្ដមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ ដើម្បី​សុំ​កិច្ចសហការ​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង សែន និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស្ទាក់​តាម​ផ្លូវជាតិ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​ម៉ូតូ​បាន​មែន រួច​នាំ​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​សាកសួរ ។

ជនសង្ស័យ​ឈ្មោះ អុ​ឺ​ង ឆាយ​ហេង បាន​សារភាព​ថា ខ្លួន​ពិតជា​យក​ម៉ូតូ​ពី​ហាង​ខាងលើ​បម្រុងយក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​មែន ។ យោង​តាម​ចម្លើយ និង​ពាក្យបណ្ដឹង​របស់​ម្ចាស់​ហាងជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ៕

អត្ថបទសរសេរ ដោយ