ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទោះបី​ឆ្លង​ផុត ៤៨​ឆ្នាំ​ហើយ​ក្តី ក៏​ទឹកភ្នែក​នៅ​តែ​ហូរ​មក​មិន​ដាច់​ពេល​នឹក​ដល់​រឿង​ចាកចោល​ភរិយា និង​ប្រជាជន ដើម្បី​ជាតិ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលឹក​ថា ទោះបីជា​រឿង​បាន​ឆ្លង​ផុត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលឹក​ថា ទោះបីជា​រឿង​បាន​ឆ្លង​ផុត ៤៨​ឆ្នាំ​ហើយ​ក្តី ក៏​ទឹកភ្នែក​ខ្ញុំ នៅ​តែ​ហូរ​មក​មិន​ដាច់​នៅ​ពេល ដែល​ខ្ញុំ​នឹកឃើញ​ដល់​រឿង​នោះ សូ​ម្បី​តែ​ពេល ដែល​ខ្ញុំ​វាយ​អត្ថបទ​ខ្លី​មួយ​នេះ ក៏​ទឹកភ្នែក​ខ្ញុំ​ហូរ​ចុះ​មក​ធ្វើ​ឲ្យ​ស្រវាំងភ្នែក ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ បាន​សរសេរ​ថា ៖ ថ្ងៃស្អែក ២០ មិថុនា គឺជា​ខួប​លើក​ទី​៤៨​ឆ្នាំ (២០​មិថុនា​១៩៧៧-២០​មិថុនា​២០២៥) ជា​ថ្ងៃ​ដែល​ខ្ញុំ​ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​តស៊ូ​រំដោះជាតិ រំដោះប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។

សម្តេច​បាន​លើក​ឡើង​ជាមួយ​ទឹកភ្នែក​រាប់​ម៉ឺន​រាប់​សែន​រាប់​លាន​ដំណក់ ពេល​ចាកចោល​ភរិយា ដ៏​កំសត់​កំពុង​មាន​ផ្ទៃពោះ ចាកចោល​មាតុភូមិ និង​ប្រជាជន ដែល​កំពុង​ប្រឈម​ជាមួយ​ការ​ស្លាប់​ផុត​ពូជ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​ពិត​ឈឺចាប់ រក​ពាក្យ​និយាយ​មិន​បាន បើ​ទោះជា​រឿង​នេះ បាន​ឆ្លង​ផុត ៤៨​ឆ្នាំ​ហើយ​ក្តី ក៏​ទឹកភ្នែក​ខ្ញុំ នៅ​តែ​ហូរ​មក​មិន​ដាច់ នៅ​ពេល​ដែល​ខ្ញុំ​នឹកឃើញ​ដល់​រឿង​នោះ សូ​ម្បី​តែ​ពេល​ដែល​ខ្ញុំ វាយ​អត្ថបទ​ខ្លី​មួយ​នេះ ក៏​ទឹកភ្នែក​ខ្ញុំ ហូរ​ចុះ​មក​ធ្វើ​ឲ្យ​ស្រវាំងភ្នែក ។​ទឹកភ្នែក​ខ្ញុំ ប្រហែល​ឈប់​ហូរ​នៅ​ពេល ដែល​ខ្ញុំ​លាចាក​លោក​នេះ​ប៉ុណ្ណោះ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ដើម្បី​រំលឹក​ដល់​រឿង​នេះ សូម​ស្តាប់​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណងជើង​ថា (​អក្ខរា​លា​ស្រី ថ្ងៃ​២០​មិថុនា​) ដែល​លោក ង៉ូ​វ សា​រិ​ន និង​ហ៊ឹម សុភា និពន្ធ​ឡើង​ក្រោម​ការ​ចាត់ចែង​ផលិត​ដោយ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា និង​ច្រៀង​ដោយ​អ្នកចម្រៀង ខេ​ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ