ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​ឡើងថ្លៃ ក្រោយ​អ៊ី​ស្រា​អែ​ល​ពង្រីក​ការ​វា.យប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់

4 ម៉ោង មុន

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា ប្រេង​ឆៅ​ឡើងថ្លៃ ចំ​ពេល​ជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល…

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា ប្រេង​ឆៅ​ឡើងថ្លៃ ចំ​ពេល​ជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៧ ដោយ​អ៊ី​ស្រា​អែ​ល​អះអាង​ថា​បាន​វាយប្រហារ​ពេញ​មួយ​យប់​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ក្នុង​ទីក្រុង​ណា​តាន (Natanz) និង​អា​រ៉ា​ក (Arak)​។

ប្រេង​ឆៅ​អនាគត​ម៉ាក Brent បាន​កើនឡើង​៨៨​សេន ឬ ១.១៥% ក្នុង​តម្លៃ ៧៧,៥៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ បណ្តា​អ្នក​វិនិយោគកំពុង​តែ​បង្ហាញ​ក្តី​បារម្ភ និង​ភ័យ​ខ្លាច​នៃ​ជម្លោះ​កាន់តែ​រីក​រាលដាល​ខ្លាំង​នៅ​មជ្ឈិមបូព៌ា អាច​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​។

លោក Tim Waterer ប្រធាន​ផ្នែក​ទីផ្សារ​ពាណិជ្ជកម្ម​ក្រុមហ៊ុន KCM បាន​លើក​ឡើង​ថា នៅ​ពេល​នេះ គ្រប់​គ្នា​កំពុង​តាមដាន និង​រង់ចាំ​ជំហាន​បន្ទាប់​នៃ​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​អ៊ី​រ៉​ង់​។ ប្រសិនបើ​សហរដ្ឋអាមេរិក​សម្រេចចិត្ត​លូកដៃ​ចូល​ដោយ​ផ្ទាល់ វា​អាច​បង្កើន​កម្តៅ​បន្ថែម​លើ​ជម្លោះ ឬ​ក៏​ជា​កិច្ចចរចា​សន្តិភាព​។

ដោយឡែក ធនាគារ​វិនិយោគ Goldman Sachs កាលពី​ថ្ងៃ​ពុធ​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ប្រេង​ឆៅ​ថា ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ប្រហែល​បង្កើន​តម្លៃ​ប្រេង​ឆៅ​១០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​បណ្តា​l​មក​ពី​ការ​ផ្គត់ផ្គង់​អ៊ី​រ៉​ង់​ទាប ហើយ​បើ​ហានិភ័យ​នៃ​ការ​រំខាន​រីក​រាលដាល​កាន់តែ​ធំ​ដែល​អាច​ជំរុញ​ឱ្យ​ប្រេង​ឆៅ​ម៉ាក Brent កើន​លើស​៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

អ្នកវិភាគ​មួយ​ចំនួន​ក៏​បាន​លើក​អំណះអំណាង​ថា ហានិភ័យ​ការ​រំខាន​លើ​វិស័យ​ថាមពល​នឹង​កើនឡើង ប្រសិនបើ​អ៊ី​រ៉​ង់​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​កាន់តែ​ខ្លាំង ហើយ​ការ​លូកដៃ​ចូល​ក្នុង​ជម្លោះ​ពី​សហរដ្ឋអាមេរិក​អាច​បង្ក​ឱ្យ​មានការ​វាយប្រហារ​ដោយ​ផ្ទាល់​លើ​នាវា​ដឹក​ប្រេង និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​។

អ៊ី​រ៉​ង់ គឺជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​ទី​៣​ក្នុង​ចំណោម​សមាជិក​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC ដោយ​ផលិត​ប្រេង​ឆៅ​ប្រហែល ៣,៣​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ខណៈ​ដែល ប្រេង​ឆៅ និង​ផលិតផល​ប្រេង​សម្រេច​ប្រហែល​១៩​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​ត្រូវ​ផ្លាស់​ទី​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz តាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉​ង់ ហើយ​មានការ​ព្រួយបារម្ភ​ថា ការ​ប្រយុទ្ធ​គ្នា​អាច​រំខាន​ដល់​លំហូរ​ពាណិជ្ជកម្ម​សកល​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ