ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​អ្នក​​ប្រើប្រាស់​គ្រឿង​ញៀ.ន និងជនអនាថា ជិត៣០​នាក់ នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្នុងខណ្ឌមានជ័យ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​ប្រមូល​ជនអនាថា​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​លួច ប្រុស​ស្រី​ចំនួន​២៧​នាក់ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​ប្រមូល​ជនអនាថា​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​លួច ប្រុស​ស្រី​ចំនួន​២៧​នាក់ ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ លោក ទាវ សំ​អឿ​ន អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ចុះ​ធ្វេ​ី​រដ្ឋបាល ប្រមូល​អ្នក​ប្រេ​ី​ប្រាស់​គ្រឿងញៀន​បាន នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​ប្រមូល​បាន​អ្នក​ប្រេ​ី​ប្រាស់​គ្រឿងញៀន ចំនួន​២៧​នាក់ ស្រី​០៦​នាក់ និង​ជនអនាថា​ចំនួន ០៤​នាក់ បញ្ជូន​ទៅ កាន់​សាលា​ខណ្ឌមានជ័យ ។

ក្រោយ​ពី​បញ្ចប់​ការ​ចុះ​រដ្ឋ​ប​បាល​រួច អាជ្ញាធរ​ខណ្ឌមានជ័យ បាន​ប្រគល់​អ្នក​ប្រេ​ី​ប្រាស់​គ្រឿងញៀន អោយទៅ​កាន់​មណ្ឌល​បន្សាប់​គ្រឿងញៀន នឹង ចំពោះ​ជនអនាថា ប្រគល់​ជូន​ខាង​សង្គមកិច្ច ដើម្បី​ចាត់​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ