ខេត្តកណ្តាល ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នងត្រូវបានបាក់រាប់ដល់ដី ដោយសភាពចាស់ទ្រុឌទ្រោមខូចខាតសំភារៈក្នុងផ្ទះទាំងស្រុងសំណាងល្អម្ចាស់ផ្ទះបាននាំ ប្រពន្ធកូនរត់ចេញមកក្រៅទាន់ពេល ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០នាទីព្រឹក ស្ថិតនៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ម្ចាស់ផ្ទះមានឈ្មោះ ស្រ៊ុន អឺង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ:កសិករ មានទីលំសព្វថ្ងៃភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ មានកូនរស់នៅក្នុងបន្ទប់ចំនួន០៤នាក់ ចៅប្រុសស្រីចំនួន០៣នាក់
បើតាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា មុនពេលបាក់រលំផ្ទះគាត់នឹងក្រុមគ្រួសារបាននាំគ្នាអង្គុយលេងក្នុងផ្ទះ លុះដល់ម៉ោងប្រហែល០៩ និង៣០នាទីស្រាប់តែឮសំឡេងង៉ឺតៗ ដោយឃើញមានសភាពមិនស្រួលទើបម្ចាស់ផ្ទះបានហៅកូនចៅរត់ចេញពីផ្ទះបន្ទាប់មកផ្ទះក៏បានដួលរលំគ្រាំងរាបដល់ដីតែម្ដង បណ្ដាលឲ្យខូចខាតសំភារៈក្នុងផ្ទះមួយចំនួនធំ ។
ផ្ទះដែលត្រូវបានបាក់រលំដោយមានសភាពចាស់ទៅហើយផ្ទះនេះមានទំហំ០៥ម៉ែត្រ គុណនឹង០៦ម៉ែត្រ(5×6)ប្រភេទផ្ទះធ្វើអំពីឈើ តំបូលប្រក់ក្បឿង ជញ្ជាំងក្តារបន្ទះ ៕



ចែករំលែកព័តមាននេះ