ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ចរណៃ ចេញ​មុខ​បញ្ជាក់​ពីមូលហេតុ​ជុំវិញ​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ហាង​របស់​ខ្លួន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​និង​ជា​គ្រូ​ក្បាច់គុន​ល្បុក្កតោ នាង ពេជ្រ ចរណៃ បាន​ចេញ​មុខ​បញ្ជាក់​ពី​ដើមហេតុ​ជុំវិញ​ហេតុការណ៍​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ហាង​អាហារ​ដ្ឋា​ន​របស់​ខ្លួន ដែល​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​និង​ជា​គ្រូ​ក្បាច់គុន​ល្បុក្កតោ នាង ពេជ្រ ចរណៃ បាន​ចេញ​មុខ​បញ្ជាក់​ពី​ដើមហេតុ​ជុំវិញ​ហេតុការណ៍​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ហាង​អាហារ​ដ្ឋា​ន​របស់​ខ្លួន ដែល​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ ។

ការ​ចេញ​មុខ​បញ្ជាក់​មូលហេតុ​អគ្គិភ័យ​នា​ពេល​នេះ របស់ ពេជ្រ ចរណៃ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​លេចឮ​នូវ​ព័​ត៌​នានា​ដែល​ជា​ការ​សង្ស័យ និង​មិនមែន​ជា​ការ​ពិត​ជុំវិញ​ហេតុការណ៍​ដែល​បាន​កើតឡើង​ចំពោះ​ហាង​របស់​នាង ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ពេជ្រ ចរណៃ បាន​លើក​ឡើង​ថា ក្រោយ​ហេតុការណ៍​កើតឡើង​ក៏​មាន​បងប្អូន​មួយ​ចំនួន​មានការ​ភាន់ច្រឡំ​ដោយ​បាន​សន្និដ្ឋាន​ដោយសារ​បញ្ហា​មួយ​ចំនួន ។

នាង​ថា តាម​រយៈ​វី​ដេ​អូ​នេះ នាង​ខ្ញុំ​ចង់​មក​បកស្រាយ​ពី​ច​ម្ង​ល់​របស់​មហាជន​មួយ​ជុំវិញ​ការ​ឆាបឆេះ​ហាង​របស់​នាង​ខ្ញុំ​នា​ពេល​នេះ​គឺ​ដោយសារ​ឧ​ប្បទ្ទ​ហេតុ​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ដែល​វា​ឆាបឆេះ​លឿន​មែនទែន ។

នាង​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​គឺ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ហើយ​បន្ត​មក វា​បាន​ធ្លាក់​មក​លើ​សា​ឡុ​ង​ខាងក្រោម ខណៈ​ពេល​អគ្គិភ័យ​បាន​ឆាបឆេះ​ទាំង​ប៉ុង​ខាងលើ និង​សា​ឡុ​ង​ក្រោម​តែ​ម្តង ។
នាង​បន្ថែម​ថា អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយ​ត្រឹម​រយៈពេល​ប្រមាណ​ជាង​១០​នាទី​ប៉ុណ្ណោះ ភ្លើង​បាន​ឆេះ​កន្លែង​នេះ​ទាំងមូល​តែ​ម្តង ។

តាម​រយៈ​ការ​រៀបរាប់​ខាងលើ​នេះ នាង​សង្ឃឹមថា បងប្អូន​ទាំងអស់​នឹង​មិន​មានការ​ភាន់ច្រឡំ និង​ការ​សន្និដ្ឋាន​តាម​បែប​ផ្សេង​ៗ ចៀស​សវាង​ការ​យល់​ច្រឡំ​នានា ក្នុង​ពេល​ដែល​ក្រោយ​ហេតុការណ៍​នេះ​គឺ​នាង​មានការ​ទទួលខុសត្រូវ​ចំពោះ​ម្ចាស់ផ្ទះ ។

យ៉ាងណា ក្រោយ​ហេតុការណ៍​បាន​កើតឡើង​នាង​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ កងកំលាំង ដែល​ជួយ​អន្តរាគមន៍​ក្នុង​ករណី​អគ្គិភ័យ​កាលពី​យប់មិញ​នៅ​ក្នុង​ហាង​របស់​នាង 🙏🏻​ហើយ​ក៏​សូម​អភ័យទោស​ចំពោះ​ម្ចាស់ផ្ទះ​ជួល ដោយ​នាង​សង្ឃឹមថា ម្ចាស់ផ្ទះ​នឹង​មានការ​យោគយល់ និង​ទុក​ឱកាស​ឲ្យ​នាង​បាន​សម្រួល​លើ​រឿង​នេះ ដោយ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន ហើយ​ក៏​សូម​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ជួយ គាំទ្រ លើកទឹកចិត្ត និង​មានការ​បារម្ភ​ចំពោះ​នាង ក៏​ដូច​ជា​គ្រួសារ ខណៈ​ពេល​ដែល​នាង និង​គ្រួសារ​មិន​មាន​រង​របួស​ណាមួយ​ឡើយ​នៅ​ក្នុង​ហេតុការណ៍​នេះ ។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​បាន​ឆាបឆេះ​អាហារ​ដ្ឋា​ន តារា​សម្តែង​នាង ពេជ្រ ចរណៃ មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​លេខ​៣១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង
សង្គ្រោះ​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ