សង្គ្រាមអីុស្រាអែលនិងអីុរ៉ង់ ៖ ថ្ងៃទី១៩មិថុនាជាថ្ងៃទី៧នៃសង្គ្រាម អីុស្រាអែលនិងអីុរ៉ង់បន្តវាយប្រហារគ្នាខ្លាំងក្លាទៀត។ បន្ទាប់ពីអាចគ្រប់គ្រងដែនអាកាសអីុរ៉ង់ កងទ័ពអីុស្រាអែលប្រកាសពីការវាយប្រហារថ្មីមួយចំនួន លើក្រុងតេហេរ៉ងនិងតំបន់ដទៃៗទៀតរបស់ប្រទេសនោះ។
បន្ទាប់ពីនេះអីុរ៉ង់បានបាញ់មីសីុលលើើបណ្ដាទីក្រុងអីុស្រាអែលពិសេសក្រុងតែលអាវីវ។ មន្ទីរពេទ្យមួយនៅភាគខាងត្បូងអីុស្រាអែលរងគ្រាប់មីសីុលអីុរ៉ង់។ ស្នូរផ្ទុះខ្លាំងៗលាន់ឮនៅក្រុងតែលអាវីវនិងក្រុងហ្សេរុយសាឡឹម។
ប្រជាជនទីក្រុងទាំងនោះដើម្បីការពារខ្លួន ពីការវាយប្រហាររបស់អីុរ៉ង់ បាននាំគ្នាភៀសខ្លួនជាពិសេសចូលទៅក្នុងរូងមេត្រូដែលមានជម្រៅដល់៣០ម៉ែត្រ។ មន្ទីរពេទ្យSOROKA នៃទីក្រុងBEERSHRVA ភាគខាងត្បូងអីុស្រាអែលរងគ្រាប់មីសីុលអីុរ់ង់ បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។ មន្ទីរពេទ្យល្បីនោះទទួលព្យាបាលជាពិសេសបណ្ដាទាហានអីុស្រាអែលដែលរងរបួសនៅជ្រោយហ្គាហ្សា។ ពួកអ្នកជួយសង្គ្រោះអីុស្រាអែលថា ការវាយប្រហារថ្មីទាំងនេះរបស់អីុរ៉ង់បណ្ដាលឲ្យមនុស្សយ៉ាងតិច៣២នាក់រងរបួស។
អីុស្រាអែលអំពាវនាវដល់់ប្រជាជននៃតំបន់២របស់អីុរ៉ង់ ដែលស្ថិតនៅក្បែរទីតាំងនុយក្លេអ៊ែរអីុរ៉ង់ ដោយលើកពីការវាយប្រហារក្នុងពេលឆាប់ៗ។ ប្រជាជនក្រុងតេហេរ៉ង់ច្រើននាក់បាននាំគ្នាចាកចេញដោយសារការវាយប្រហារចាប់រដឹកពីសំណាក់អីុស្រាអែល៕
ចែករំលែកព័តមាននេះ