ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កូន​មាសឪពុក សុំ​លុយ​ម្តាយ​មិន​បានវា.យ​បំ.ផ្លា.ញ​ខ្ទេចខ្ទីរ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កូនប្រុស​ចិត្តខ្មៅ​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ខណៈ​សុំ​លុយ​ឪពុក​ម្តាយ​មិន​បាន វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ដេញ​ឪពុក​ម្តាយ​មិន​ឱ្យ​ចូល​ក្នុងផ្ទះ ហើយ​ថែម​ទាំង​ទាញ​កាំបិត​ផ្គាក់​គំរាម​សម្លាប់​ថែម​ទៀត​ផង ព្រោះតែ​រឿង​សុំ​លុយ​មិន​បាន​។ ករណី​នេះ…

ខេត្តកំពង់ស្ពឺ ៖ កូនប្រុស​ចិត្តខ្មៅ​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ខណៈ​សុំ​លុយ​ឪពុក​ម្តាយ​មិន​បាន វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ដេញ​ឪពុក​ម្តាយ​មិន​ឱ្យ​ចូល​ក្នុងផ្ទះ ហើយ​ថែម​ទាំង​ទាញ​កាំបិត​ផ្គាក់​គំរាម​សម្លាប់​ថែម​ទៀត​ផង ព្រោះតែ​រឿង​សុំ​លុយ​មិន​បាន​។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​គិរី​រស្មី ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា យុវជន​ជា​កូន​ដែល​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ទាញ​កាំបិត​គំរាម​សម្លាប់​ឪពុក​អ្នក​ម្តាយ ហើយ​នគរបាល​ឃាត់ខ្លួន​ឈ្មោះ ស៊ី​ម សីហា ហៅ​តូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​គី​រី​រស្មី ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​យុវជន​ជា​កូន​ចិត្តខ្មៅ​នេះ រឿង​សុំ​លុយ​ឪពុក​អ្នក​ម្តាយ ប៉ុន្តែ​លោក​ទាំង​ពីរ​មិន​មាន​លុយ​ឱ្យ លោក​កូន​កើត​ចិត្ត​ខឹង​ទាញ​ដំបង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់​លោក​មានគុណ​ទាំង​ពីរ​ថែម​ទៀត​ផង ។ មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​ឪពុក​របស់​យុវជន​ខាងលើ មានឈ្មោះ ប្រាក់ ស៊ុ​យ អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​គិរី​រស្មី ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តាំង​ស្យា ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ ពី​សំណាក់​លោក​កូនបង្កើត​ឈ្មោះ ស៊ី​ម សីហា ហៅ​តូ ។

ដោយ​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមិថុនា ឈ្មោះ ស៊ី​ម សីហា ហៅ​តូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គី​រី​រស្មី ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច បាន​សុំ​លុយ​គាត់ ប៉ុន្តែ​គាត់​គ្មាន​លុយ​ឱ្យ លោក​កូន​ក៏​កើត​ចិត្ត​ខឹង បាន​ធ្វើ​សកម្មភាព​ធាក់​ទ្វារ​មុខ​ផ្ទះ វាយ​បំផ្លាញ​សម្ភារៈ មិនតែប៉ុណ្ណោះ កូនប្រុស​បាន​ទាញ​កាំបិត​ផ្គាក់​គំរាម​សម្លាប់​ឪពុក​និង​ម្ដាយ​ថែម​ទៀត​ផង ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​រួច​មក កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​តាំង​ស្យា ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ជនសង្ស័យ​ខាងលើ​បាន​កាន់​កាំបិត​ផ្គាក់​គំរាម​សម្លាប់​ឪពុក​ម្ដាយ និង​បាន​ដេញ​មិន​ឲ្យ​ចូល​ក្នុងផ្ទះ រួច​ជនសង្ស័យ​បាន​ឡើង​ទៅ​សំងំ​នៅ​លើ​ផ្ទះ ឃើញ​ដូចនេះ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​យក​មក​សួរនាំ ។

ក្រោយ​ពេល​សមត្ថកិច្ច​នគរបាល​បាន​ហៅ​យុវជន​ជា​ជនសង្ស័យ​មក​សាកសួរ យុវជន​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់​ឪពុក​ម្តាយ​ពិតប្រាកដ​មែន ដោយសារ​ខឹង​សុំ​លុយ​មិន​បាន ។ បច្ចុប្បន្ន យុវជន​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ