ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកោះកុង ៖ ព្រំដែនកោះកុងជាមួយថៃគ្មានភាពតាន តឹងគួរឱ្យបារម្ភខ្លាំងឡើយ

3 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​អភិបាលខេត្ត​កោះកុង លោក​ជំទាវ មិថុនា ភូ​ថង អះអាង​ថា ស្ថានការណ៍​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន ខេត្តកោះកុង​ជាមួយ​ប្រទេស​ថៃ គ្មាន​ភាព​តានតឹង…

ខេត្តកោះកុង ៖ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​អភិបាលខេត្ត​កោះកុង លោក​ជំទាវ មិថុនា ភូ​ថង អះអាង​ថា ស្ថានការណ៍​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន ខេត្តកោះកុង​ជាមួយ​ប្រទេស​ថៃ គ្មាន​ភាព​តានតឹង ឬ​ប្រឈម​មុខ​គ្នា​ដោយ​កម្លាំងប្រដាប់អាវុធ​ឡើយ ។

លោក​ជំទាវ​អភិបាលខេត្ត​កោះកុង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ចំពោះ​ខេត្តកោះកុង ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ គ្រាន់តែ​បន្ថយ​ម៉ោង​ក្នុង​ការ​បើក​ព្រំដែន​តែ​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​អភិបាលខេត្ត​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ខេត្តកោះកុង​បាន​ត្រៀម​ទីតាំង​សម្រាប់​ជម្លៀស​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បន្ទាត់​ព្រំដែន​ប្រឈម​នឹង​គ្រោះថ្នាក់​ក្នុង​ករណី​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ការ​ផ្ទុះអាវុធ ។

លោក​ជំទាវ​អភិបាលខេត្ត​ក៏​អះអាង​ថា នៅ​តាម​ទីតាំង​ជម្រក​ថ្នាក់​នៅ​បណ្ដោះអាសន្ន មធ្យោបាយ​ដឹក​ជញ្ជូន ជំនួយ​សង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និង​ទឹក​ស្អាត​ជាដើម ។ លោក​ជំទាវ មិថុនា ភូ​ថង ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ខេត្តកោះកុង​ក៏​បាន​អនុវត្ត​វិធានការ​បិទ​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​ដូច​គ្នា ។ លោក​ជំទាវ​អភិបាលខេត្ត ក៏​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​សមត្ថកិច្ច​ខេត្តកោះកុង បាន​មាន​ត្រៀម​ការ​ជម្លៀស​ពលរដ្ឋ​រួចរាល់​ហើយ ប្រសិនបើ​មាន​ស្ថានការណ៍​ព្រំដែន​កម្ពុជា​ថៃ​មិន​ស្រួល ។

លោក​ជំទាវ មិថុនា ភូ​ថង បាន​បញ្ជាក់​ថា​៖ « រដ្ឋបាល​ខេត្ត​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​សម្រាប់​ការ​ដឹក​ជម្លៀស​ប្រ​ជ​ពលរដ្ឋ​ទីកន្លែង​សុវត្ថិភាព​ចំនួន​៧​កន្លែង ករណី​ស្ថានភាព​បញ្ហា​ព្រំដែន​មានការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា​ណាមួយ​» ។ ក្នុង​មួយ​ថ្ងៃ​អាជ្ញាធរ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម​ទទួល​បាន​ពលករ​ខ្មែរ​មក​ពី​ថៃ​ត្រឹម​៣០​ទៅ​៤០​នាក់​ប៉ុណ្ណោះ ពុំ​មាន​ចំនួន​ច្រើន​ដូច​បណ្តា​ខេត្ត​កម្ពុជា​មាន​ច្រក​ទ្វារ​ព្រំដែន​ផ្សេង​ៗ​ជាប់​ប្រទេស​ថៃ​នោះ​ទេ ។

លោក​ជំទាវ​អភិបាលខេត្ត​កោះកុង បាន​បន្ត​ថា ទន្ទឹម​នឹង​ការ​ទទួល​ពលករ​ខ្មែរ នៅ​ព្រំដែន​ចាំ​យាម មន្ត្រី​ជំនាញ​ផ្នែក​ការងារ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​វគ្គ​សិក្សា​ពី​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​ពលករ​ខ្មែរ​យើង​ផង​ដែរ ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ពួក​គាត់ ករណី​ចាប់អារម្មណ៍​ចូល​រៀនសូត្រ​ពង្រឹងសមត្ថភាព​ចំណេះដឹង សម្រាប់​ទទួល​បាន​ឱកាស​ការងារ​ស្វែងរក​ប្រាក់​ចំណូល​នៅ​ក្នុងស្រុក ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ម្តងទៀត​។

ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​អគ្គិសនី​លោក​ជំទាវ​អភិបាលខេត្ត​កោះកុង បាន​បន្ត​ថា បច្ចុប្បន្ន​ភ្លើងអគ្គិសនី​នៅ​ក្នុង​ខេត្ត​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ពី​អនុ​ស្ថានីយ៍​អគ្គិសនី​របស់​រដ្ឋ ដោយ​មិន​ប្រើប្រាស់​ភ្លើងអគ្គិសនី​របស់​ថៃ​ទៀត​ឡើយ ។

សូម​រម្លឹក​ជា​ថ្មី​ថា ជាមួយ​គ្នា​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងមហាផ្ទៃ​ក៏​បាន​ណែនាំ​ទៅ​កាន់​អភិបាលខេត្ត​ដែល​ជាប់​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​ត្រូវ​ត្រៀម​ជម្លៀស​ពលរដ្ឋ​មក​កាន់​ទីតាំង​ដែល​មាន​សុវត្ថិភាព​។ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ព្យាយាម​អំពាវនាវ និង​ហាមឃាត់​ពលរដ្ឋ​កម្ពុជា កុំឱ្យ​បញ្ឆេះ​ស្ថានការណ៍​ព្រំដែន​ឱ្យ​រាលដាល​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត​រាប់​ទាំង​ពាណិជ្ជកម្ម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ