ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ថ្មើរជើង​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា “​ផ្លូវ​ថ្មើរជើង​ចតុមុខ​”​ គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ថ្ងៃ​ទី​២១ ​មិថុនា​នេះ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ផ្លូវ​ថ្មើរជើង និង​ប្រសិទ្ធ​នាម​ផ្លូវ​ថ្មើរជើង ជា…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ផ្លូវ​ថ្មើរជើង និង​ប្រសិទ្ធ​នាម​ផ្លូវ​ថ្មើរជើង ជា “​ផ្លូវ​ថ្មើរជើង​ចតុមុខ​” នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​៩៤ រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង​) ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ មុខ​ផ្សារ​រាត្រី នា​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ​។

ដើម្បី​ឱ្យ​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ប្រសិទ្ធ​នាម​ផ្លូវ​ថ្មើរជើង​ចតុមុខ ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ធ្វើការ​រៀបចំ​សម្រួល​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ នៅ​តំបន់​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី និង​តាម​បណ្តោយ​តីរវិថី ព្រះ​ស៊ី​សុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​៩៤ រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង​) ដោយ​ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ជុំវិញ​ទីតាំង​ខាងលើ ​មេត្តា​យោគយល់ អធ្យាស្រ័យ ដោយ​អនុគ្រោះ ចាប់ពី​វេលា​ម៉ោង ១៤:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី​។ ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ដើរ​លេង​កម្សាន្ត នៅ​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ អាច​ធ្វើ​ដំណើរ​ដើរ​កម្សាន្ត​បានជា​ធម្មតា​ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌដូនពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ