ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ខ្លាំង​ហើយ​ទើប Man City និង Chelsea ប្រជែង​គ្នា​ដូច​នៅ​ផ្សារ​ត្រី​យក​តារា​វ័យក្មេង​១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​មេឃ​ខៀវ Manchester City និង​ក្លឹ​ប​តោ​ខៀវ Chelsea កំពុង​ដណ្តើម​គ្នា​ជះ​លុយ​១​លាន​ផោន…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​មេឃ​ខៀវ Manchester City និង​ក្លឹ​ប​តោ​ខៀវ Chelsea កំពុង​ដណ្តើម​គ្នា​ជះ​លុយ​១​លាន​ផោន លើ​កីឡាករ​វ័យ​១៦​ឆ្នាំ Samuel Edozie របស់​ក្លឹ​ប Millwall ។ កីឡាករ​នី​ហ្សេ​រី​យ៉ា​រូប​នេះ​លេង​ច្រើន​នៅ​ក្នុង​ការ​ប្រកួត U16 តែ​ក៏​ពេល​ខ្លះទៅ​លេង U19 ផង​ដែរ ។

លោក Pep Guardiola កំពុង​តែ​ឈានមុខ​គេ​ក្នុង​ការ​យក Edozie មក​កាន់ Manchester City តែ​ខាង Chelsea ក៏​មិន​បោះបង់​ចោល​ឱកាស​នោះ​ដែរ ។ នេះ​បើ​តាម​ព័ត៌មាន Standard Sport ។

ព័ត៌មាន London News Online បាន​បន្ថែម​ថា លោក Pep អាច​នឹង​ត្រូវ​ជះ​លុយ​លើ​១​លាន ដើម្បី​អាចយ​កមក​បាន​យ៉ាង​ស្រួល​ជាង​នេះ ។ ប្រសិនបើ​ការ​ទិញ​លើក​នេះ​បាន​សម្រេច វា​គឺជា​លើក​ទី​ពីរ​របស់ Millwall ហើយ ដែល​អាច​លក់​កីឡាករ​ក្មេង​ៗ​ក្នុង​តម្លៃ​ថ្លៃ​បែប​នេះ ។ លើក​ទី​មួយ​គឺ គេ​បាន​លក់​កីឡាករ​ខ្សែបម្រើ Darko Gyabi អាយុ​១៤​ឆ្នាំ ក្នុង​តម្លៃ ៣០​ម៉ឺន​ផោន ឱ្យទៅ Etihad ។

តែ Millwall នៅ​តែ​សង្ឃឹមថា Edozie នឹង​បន្ត​នៅ​លេង​ឱ្យ​ក្លឹ​ប​របស់​ខ្លួន ហើយ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ខ្លាំង​មួយ​កម្រិត​ទៀត បើ​ទោះបីជា​អំ​ណាយ​ទឹកប្រាក់​របស់ Manchester City ធំ​យ៉ាងណា​ក៏​ដោយ ៕

ប្រភព ៖ Thesun, កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ