ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នំ​បញ្ចុក​និង​យុទ្ធសាស្ត្រ​ញញួរ​ដំ​ពន្លិច​ក្បាលដែកគោល

4 ឆ្នាំ មុន
  • ភ្នំពេញ

ទិវា​នំ​បញ្ចុក​បាន​ក្លាយជា​ប្រធានបទ​មួយ​ជជែក​ខ្លាំង ​នៅ​ក្នុង​ខែមិថុនា​នេះ នៅ​ពេល​ដែល​មេដឹកនាំ​នយោ បាយ​បាន​ជ្រើសរើស​យក​ការ​ហូប​នំ​បញ្ចុក​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ធ្វើការ​ឃោសនា​នយោបាយ​របស់​ខ្លួន។ នំ​បញ្ចុក​បាន​ចូល​មក​ក្នុង​នយោបាយ​កម្ពុជា នៅ​ពេល​ដែល​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ការ​ហូប ហើយ​នាំ​ឱ្យ​មានការ​កោះហៅ​ដោយ​កម្លាំង​មាន​សមត្ថកិច្ច​ដែល​គិត​ថា អាច​មាន​ចេតនា​នយោបាយ​នៅ​ពីក្រោយ​ការ​ជួបជុំ​នោះ ដើម្បី​គាំទ្រ​ដល់​លោក​សម រ​ង្ស៊ី​ដែល​ព្យាយាម​ប្រមូល​មនុស្ស​ដើម្បី​ត្រៀម​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក​ចូល​មក​កម្ពុជា​វិញ…

ទិវា​នំ​បញ្ចុក​បាន​ក្លាយជា​ប្រធានបទ​មួយ​ជជែក​ខ្លាំង ​នៅ​ក្នុង​ខែមិថុនា​នេះ នៅ​ពេល​ដែល​មេដឹកនាំ​នយោ បាយ​បាន​ជ្រើសរើស​យក​ការ​ហូប​នំ​បញ្ចុក​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ធ្វើការ​ឃោសនា​នយោបាយ​របស់​ខ្លួន។

នំ​បញ្ចុក​បាន​ចូល​មក​ក្នុង​នយោបាយ​កម្ពុជា នៅ​ពេល​ដែល​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ការ​ហូប ហើយ​នាំ​ឱ្យ​មានការ​កោះហៅ​ដោយ​កម្លាំង​មាន​សមត្ថកិច្ច​ដែល​គិត​ថា អាច​មាន​ចេតនា​នយោបាយ​នៅ​ពីក្រោយ​ការ​ជួបជុំ​នោះ ដើម្បី​គាំទ្រ​ដល់​លោក​សម រ​ង្ស៊ី​ដែល​ព្យាយាម​ប្រមូល​មនុស្ស​ដើម្បី​ត្រៀម​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក​ចូល​មក​កម្ពុជា​វិញ ។

ចំណែក​លោក សម រ​ង្ស៊ី ក៏​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​មានការ​ហូប​នំ​បញ្ចុក​ដែរ ទំនងជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ប្រមូល​និង​បង្ហាញ​កម្លាំង​គាំទ្រ​របស់​អ្នកគាំទ្រ​សម្រាប់​រូប​លោក ។ នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានដឹង​អំពី​រឿង​នេះ សម្តេច​ក៏​បាន​ប្រកាស​ថាឱ្យ​មានការ​រៀបចំ​ទិវា​ហូប​នំ​បញ្ចុក​នេះ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស ។

សម្តេច​តេ​ជោ​បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​ទិវា​នំ​បញ្ចុក​នេះ​នៅ​គ្រប់កន្លែង​ទាំងអស់ មិន​ថា​តាម​បណ្តា​ខេត្ត តាម​រោងចក្រ តាម​ផ្ទះ​ជួល​កម្មករ តាម​វត្ត​អារាម ។​ល​។​និង​។​ល​។

មនុស្ស​ខ្លះ​បាន​យល់​ថា ការ​ហូប​នំ​បញ្ចុក​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ និង លោក សម រ​ង្ស៊ី​នោះ​ថា​អាច​ជា​តម្រុយ​ផ្នែក​នយោបាយ​ដែល​ថា អាច​នឹង​មានការ​ចរចា​ឆ្ពោះទៅ​កាន់ការ​ត្រូវ​រូ​៉​វ​គ្នា ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​៦​ខែមិថុនា​ថា នោះ​គឺជា​ទិវា​ទាក់ទង​នឹង​នំ​បញ្ចុក​សុទ្ធសាធ​ហើយ​វា​មិន​មាន​ចរិត​នយោបាយ ឬ​ទាក់ទង​នឹង​ការ​ចរចា​នយោបាយ​ទេ ។

ទោះបីជា​ក្រោម​ហេតុផល​យ៉ាងណា​ក៏​ដោយ​ចុះ ការ​រៀបចំ​ទិវា​ហូប​នំ​បញ្ចុក​ដំណាលគ្នា​នឹង​ធ្វើ​ឱ្យ​សាប​ដល់​សារ​នយោបាយ​ដែល​លោក សម រ​ង្ស៊ី និង​អ្នកនយោបាយ​ប្រឆាំង​ចង់​ប​ញ្ចូ​ន​ចេញពី​ចាន​នំ​បញ្ចុក ខណៈ​ដែល​ខាង​គណបក្សកាន់អំណាច​ប្រហែលជា​នឹង​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ធំធេង​ជាង ។

ទិវា​នំ​បញ្ចុក​នឹង​មិន​អាច​នាំ​ដល់​ច្រកចេញ​នយោបាយ​ណាមួយ​ឡើយ​។ ប៉ុន្តែ​វា​យ៉ាង​ហោច​ណាស់​បាន​ក្លាយជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ធ្វើការ​ឃោសនា​នំ​បញ្ចុក​ដែល​ជា​អាហារ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​អំពី​គម្រោង​លើកកម្ពស់​អាហារ​កម្ពុជា​ពិសេស​នំ​បញ្ចុក ។ នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​និយាយ​អំពី​នំ​បញ្ចុក​នោះ វា​ក៏​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឱ្យ​នំ​បញ្ចុក​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ហើយ​គេ​រំពឹង​ថា​ការ​លក់​នំ​បញ្ចុក​នឹង​កើនឡើង​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ ។ ថ្ងៃ​ទី ​៩ មិថុនា មិន​គួរ​ថ្ងៃ​តែ​មួយ​ដែល​នំ​បញ្ចុក​លក់ដាច់​បំផុត​នោះ​ឡើយ បើសិនជា​យើង​គ្រប់​គ្នា​ចង់​លើកកម្ពស់​នំ​បញ្ចុក ។

មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ចូលរួម​បាន​ធ្វើ​ឱ្យ​នំ​បញ្ចុក​កាន់តែ​ពេញ​និយម​និង​តំណាង​ឱ្យ​អាហារ​ខ្មែរ​ពិត​ៗ ។ សម្រាប់​អ្នកលក់ គេ​គួរ​គិតគូរ​ឱ្យ​បាន​ច្រើន​ដល់​ការ​ធានា​ឱ្យ​បាន​ថា​នំ​បញ្ចុក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​អនាម័យ​ល្អ​និង​មិន​ប៉ះពាល់​ដល់​សុខភាព ។

កន្លង​មក​ធ្លាប់​មាន​សេចក្តីរាយការណ៍​ជា​ច្រើន​ដង​អំពី​ការ​ពុល​នំ​បញ្ចុក ។ ដូច្នេះ​គេ​ត្រូវ​តែ​ចៀសវាង​ឱ្យ​បាន​បញ្ហា​សុខភាព​ដែល​អាច​បណ្តាល​មក​ពី​ការ​បរិភោគ​នំ​បញ្ចុក​នេះ ។ ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្តល់​យោបល់​ដែរ​ឱ្យ​មានការ​យកចិត្តទុកដាក់​ដល់​បញ្ហា​នេះ ។

នៅ​ពេល​ដែល​នំ​បញ្ចុក​ត្រូវ​បាន​ធ្វើ​ដោយ​មាន​អនាម័យ​ហើយ​នោះ មនុស្ស​គ្រប់​គ្នា​អាច​ចូលរួម​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ការ​បរិភោគ​ហើយ​វា​នឹង​ធ្វើ​ឱ្យ​នំ​បញ្ចុក​ក្លាយជា​មុខរបរ​ដ៏​សំខាន់​មួយ​ដែល​នឹង​ជួយ​ដល់​ជីវភាព​មនុស្ស​រាប់​លាន​នាក់ ។ ឥឡូវ​យើង​នាំ​គ្នា​រង់ចាំ​ទាំងអស់​គ្នា​ដើម្បី​បរិភោគ​នំ​បញ្ចុក​ខ្មែរ​ដើម្បី​ខ្មែរ​ទាំងអស់​គ្នា ៕ ​

អត្ថបទសរសេរ ដោយ